(ប៉េកាំង)៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហគ្រិន និងអ្នកជំនាញ នៅទីក្រុងJinan ខេត្តShandong ប្រទេសចិន ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។

លោកបានសង្កត់ធ្ងន់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានដាក់ចេញផែនការគោលដ៏អស្ចារ្យ សម្រាប់ការកសាងប្រទេសសង្គមនិយម ទំនើបគ្រប់ជ្រុងជ្រោយ និងបានកំណត់ភារកិច្ចស្នូល ក្នុងការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុដ៏មហិមា នៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។យើងគួរតែផ្តោតសំខាន់លើ ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន និងបង្កើនការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ផ្តោតលើចំណុចសំខាន់ៗ នៃកំណែទម្រង់ ក្តាប់យ៉ាងមុតមាំ នូវការតម្រង់ទិសគុណតម្លៃ និងយកចិត្តទុកដាក់លើបែបផែន និងវិធីសាស្រ្តអនុវត្ត ដើម្បីបំពេញបន្ថែមកម្លាំងចលករ ដល់ការបំពេញភារកិច្ចស្នូល និងសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ៕

វិទ្យុមិត្តភាពកម្ពុជាចិន