(ប៉េកាំង)៖ យោងតាមក្រសួងការបរទេសចិន បានឱ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងបើកកិច្ចប្រជុំអន្តរដ្ឋាភិបាលលើកដំបូង ស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១៤ ខែឧសភា (ម៉ោងក្នុងស្រុក)។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំ ប្រទេសទាំងពីរគ្រោងនឹងពិភាក្សាគ្នាលើប្រធានបទជាច្រើន រួមទាំងហានិភ័យផ្នែកបច្ចេកវិទ្យាដែលទាក់ទងនឹង AI និងទិដ្ឋភាពនៃអភិបាលកិច្ចសកលដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ និងការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ព្រមទាំងបញ្ហាផ្សេងទៀតដែលជាកង្វល់រៀងៗខ្លួនផងដែរ។

ក្រសួងបានឱ្យដឹងទៀតថា កិច្ចប្រជុំនេះកើតចេញពីការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំកំពូលនៅសាន់ហ្វ្រាន់ស៊ីស្កូរវាងមេដឹកនាំនៃប្រទេសទាំងពីរ ក្នុងគោលបំណងបកប្រែកិច្ចព្រមព្រៀងទាំងនោះ ទៅជាជំហានដែលអាចអនុវត្តបាន៕