(ប៉េកាំង)៖ ព្រឹកថ្ងៃទី ៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយាលោកប្រធានរដ្ឋចិន Xi Jinping និងលោកស្រី Zsuzsanna Nagy ភរិយាលោក SULYOK Tamás ប្រធានាធិបតីហុងគ្រី បានអញ្ជើញទៅទស្សនកិច្ចនៅព្រះបរមរាជវាំងប៊ូដា ព្រមទាំងបានសំណេះសំណាលជាមួយគ្នា។

លោកស្រី Peng Liyuan និងលោកស្រី Zsuzsanna Nagy បានសំណេះសំណាលជាមួយគ្នាយ៉ាងស្និទ្ធស្នាល។ លោកស្រី Peng Liyuan បានថ្លែងថា ហុងគ្រីជាប្រទេសដ៏ស្រស់ស្អាត ហើយប្រជាជនក៏រាក់ទាក់រុះរាយចំពោះភ្ញៀវដែរ។ វប្បធម៌របស់ប្រទេសទាំងពីរចិន និងហុងគ្រីមានចំណុចដូចគ្នាជាច្រើន ប្រជាជននៃប្រទេសទាំងពីរ មានអារម្មណ៍រាប់អានគ្នាយ៉ាងជ្រាលជ្រៅ ហើយចំណងមិត្តភាព រវាងប្រទេសទាំងពីរក៏មានមូលដ្ឋានដ៏រឹងមាំដែរ។ រំពឹងថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរ អាចបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ពេលវេលារឹតតែយូររឹតតែរឹងមាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន