(ប៉ារីស)៖ ស្នងការប៉ូលិសក្រុងប៉ារីស លោក Laurent Nunez បានចេញមកបញ្ជាក់នៅថ្ងៃសុក្រនេះថា បុរសជាជនសង្ស័យត្រូវបាញ់សម្លាប់ រីឯមន្រ្តីប៉ូលិសពីរនាក់រងរបួស បន្ទាប់ពីជនសង្ស័យព្យាយាមដណ្តើមអាវុធ ក្នុងពេលចាប់ខ្លួនមកដល់ប៉ុស្តប៉ូលិស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ ២០២៤។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍។ ដំបូងឡើយ ប៉ូលិសបានចាប់ខ្លួនបុរសរូបនោះយកមកប៉ុស្ត ដោយសង្ស័យថាបានវាយស្ត្រីម្នាក់ ក្នុងអគារស្នាក់នៅមួយកន្លែង ដែលអាចជាករណីអំពើហិង្សាក្នុងគ្រួសារ។ លោក Nunez បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «មន្រ្តីប៉ូលិសរបស់យើងពីរនាក់ ត្រូវរបួសធ្ងន់ ហើយជនសង្ស័យក៏របួសធ្ងន់ដូចគ្នា»។ បើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង ប៉ូលិសបាននិយាយថា ជនសង្ស័យត្រូវបាញ់សម្លាប់ ដោយសារតែរូបគេ បានបាញ់ប្រហារមកលើប៉ូលិសមុន។

គួរបញ្ជាក់ថា ករណីនេះកើតមានឡើងចំពេលដែលបារាំង កំពុងរឹតបន្តឹងការគ្រប់គ្រងសន្តិសុខ មុនការប្រកួតកីឡាអូឡាំពិក ដែលគ្រោងរៀបចំចាប់ពីខែកក្កដាតទៅ៕