(ប៉េកាំង)៖ ថ្ងៃទី ២៩ ខែមេសា វេទិកាស្តីពីការច្នៃប្រឌិតថ្មីផ្នែកប្រព័ន្ធសារព័ត៌មានសកលលើកទី៣ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។ ក្រោមប្រធានបទ "ភាពវៃឆ្លាតដើម្បីផ្តល់ផលប្រយោជន៍ ការទទួលខុសត្រូវរួមគ្នា ៖ ការគ្រប់គ្រងប្រព័ន្ធសារព័ត៌មានវៃឆ្លាតសិប្បនិម្មិត"។

លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្រោមការចង្អុលបង្ហាញនៃស្មារតីសុន្ទរកថាគន្លឹះ របស់លោក Xi Jinping ប្រធានរដ្ឋចិនស្តីពីការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផលិតរឿងភាគខ្នាតខ្លី AI មួយចំនួនក៏ដូចជា «ទេវកថាចិន» ដែលជារឿងភាគខ្នាតខ្លីដំណើរការផលិតដោយ AI ទាំងស្រុងដែលបានបង្កើតទីផ្សារថ្មី នៃការបង្កើតស្នាដៃវប្បធម៌និងសិល្បៈ និងការបន្តវេនវប្បធម៌តាមរយៈម្លាំងផលិតកម្មគុណភាពថ្មី និងកម្លាំងផ្សព្វផ្សាយគុណភាពថ្មី៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន