(ប៉េកាំង)៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ អង្គការ UNESCO បានរៀបចំពិធីប្រគល់ពានរង្វាន់ នៅទីក្រុង Addis Ababa រដ្ឋធានីប្រទេសអេត្យូពីដោយបានប្រគល់ពានវង្វាន់អន្តរជាតិ ផ្នែកជីវសាស្ត្រនៃអង្គការ UNESCO-អេក្វាទ័រហ្គីណេ ជូនចំពោះអ្នកវិទ្យាសាស្ត្រចិន៣រូប ក្នុងនោះរួមមានលោកស្រី Qiao Jie ជាដើម។

លោកស្រី Qiao Jie គឺជាអ្នកជំនាញខាងវិទ្យាសាស្ត្របន្តពូជ។ អង្គការ UNESCO បានលើកឡើងក្នុងសេចក្តីប្រកាស តាមវេបសាយផ្លូវការរបស់ខ្លួនថា លោកស្រី Qiao Jie បានខិតខំប្រឹងប្រែងចែករំលែកនិងផ្លាស់ប្តូរបទពិសោធ ជាមួយបណ្តាប្រទេសទាំងអស់ លើពិភពលោក ពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបង្កើតឃ្លាំង ទិន្នន័យរួមជំរុញ និងផ្សព្វផ្សាយបច្ចេកវិទ្យាដ៏ជឿនលឿន បានរួមចំណែកដ៏ សំខាន់ក្នុងការផ្តល់សុខុមាលភាព ផ្នែកសុខភាពបន្តពូជនៃមនុស្សជាតិ។

សូមបញ្ជាក់ថា «ពានរង្វាន់អន្តរជាតិផ្នែកជីវសាស្ត្រ នៃអង្គការUNESCO-អេក្វាទ័រហ្គីណេ» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ក្នុងគោលបំណងលើកទឹកចិត្តចំពោះ ការសិក្សាស្រាវជ្រាវផ្នែកជីវសាស្ត្រដ៏ឆ្នើម ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវភាពរស់នៅ នៃមនុស្សជាតិ។ អ្នកវិទ្យាសាស្ត្រចិនដូចជា លោកស្រី Tu Youyou និង លោក Shi Yigong ជាដើម ក៏ធ្លាប់ទទួលបានពានរង្វាន់នេះផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន