(ប៉េកាំង)៖ ថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្រុងប៉េកាំង។ ពេលថ្លែងអំពីទំនាក់ទំនងចិន-អាមេរិក លោក Wang Yi បានគូសបញ្ជាក់ថា៖ អាកប្បកិរិយារបស់ចិនគឺ ជាប់លាប់រហូតមក ពោលគឺប្រកាន់ខ្ជាប់នូវការ អភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកដោយផ្អែកលើ មនោសញ្ចេតនាសកល ស្តីពីការរួមគ្នាកសាងសហគមន៍រួម វាសនានៃមនុស្សជាតិ ទទួលខុសត្រូវចំពោះប្រជាជន ទទួលខុសត្រូវចំពោះពិភពលោក និងទទួលខុសត្រូវចំពោះអនាគត។

ជំហររបស់ចិនគឺជាប់លាប់រហូតមក ពោលគឺប្រកាន់ខ្ជាប់ នូវគោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយផ្តោតលើការជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យវិវឌ្ឍរីកចម្រើនដោយស្ថិរភាព រឹងមាំ និងចីរភាព។ ការទាមទាររបស់ចិនគឺ ជាប់លាប់រហូតមក ពោលគឺផ្តួចផ្តើមឱ្យគោរព ផលប្រយោជន៍ស្នូលទៅវិញទៅមក អាមេរិកកុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន កុំគាបសង្កត់ការអភិវឌ្ឍរបស់ចិន និងកុំជាន់ឈ្លីខ្សែបន្ទាត់ក្រហមរបស់ភាគីចិន លើបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន