(ប៉េកាំង)៖ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារ នៅក្រុង Chongqing។ លោកបានទៅទស្សនាសួនដឹកជញ្ជូនទំនិញអន្តរជាតិក្រុង Chongqing សហគមន៍ភូមិប្រជាធិបតេយ្យនៃផ្លូវ Xiejiawan សង្កាត់ Jiulongpo និងមជ្ឈមណ្ឌលប្រតិបត្តិ និងអភិបាលកិច្ចទីក្រុងឌីជីថលក្រុង Chongqing ដើម្បីស្វែងយល់ពីសភាពការណ៍ពន្លឿនការកសាង ច្រករបៀងពាណិជ្ជក្មអន្តរជាតិថ្មីតាមផ្លូវគោក និងសមុទ្រនៅភាគខាងលិច ការអនុវត្តគោលនយោបាយកែលម្អទីក្រុង ធានានិងកែលម្អជីវភាពរស់នៅ របស់ប្រជាជននិងលើកម្ពស់កម្រិតទំនើបកម្ម នៃអភិបាលកិច្ចទីក្រុងជាដើម។

សួនដឹកជញ្ជូនទំនិញអន្តរជាតិក្រុង Chongqing ជាស្ថានីយចេញដំណើរនៃរថភ្លើងដឹកទំនិញចិន-អឺរ៉ុប និងរថភ្លើងដឹកជញ្ជូនតាមផ្លូវដែក-សមុទ្រនៃច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មី តាមផ្លូវគោកនិងសមុទ្រនៅភាគខាងលិចថ្មី ដែលរួមបញ្ចូលគ្នាជាមួយផ្ទៃដី ៣៥,៥គីឡូម៉ែត្រការ៉េ និងបានសាងសង់រួមចចំនួន២២គីឡូម៉ែត្រការ៉េ។ សួននេះបានបង្កើតប្រព័ន្ធប្រតិបត្តិការដឹកជញ្ជូនទំនើប “ច្រករបៀង+ប្រព័ន្ធតភ្ជាប់+បណ្តាញ” ដែលសួនគ្របដណ្ដប់លើកំពង់ផែជាង៥០០ នៅក្នុងប្រទេសជាង១០០ ហើយសន្ទស្សន៍ប្រតិបត្តិទូទៅ នៃរថភ្លើងចិន-អឺរ៉ុប (ក្រុង Chengdu-ក្រុង Chongqing) ជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសចិន៕