(ប៉េកាំង)៖ ក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី៤ ដែលទើបបានបិទបញ្ចប់ មិត្តថ្មីនិងចាស់បានជួបជុំជាមួយគ្នា កម្រិតអន្តរជាតិតូបនីយកម្មនៃពិព័រណ៍លើកនេះ បានបំបែកកំណត់ត្រាថ្មីម្តងទៀត។ ផលិតផលដ៏ល្បីឈ្មោះជាង៤០០០ ដែលមកពីប្រទេសនិងតំបន់ចំនួន៧១បានចូលរួមពិព័រណ៍ សហគ្រាសនិងម៉ាកផលិតផលបរទេស ដែលចូលរួមពិព័រណ៍ សុទ្ធតែមានចំនួនច្រើនជាងពិព័រណ៍លើកមុនៗ ផលិតផលថ្មីលើសពី១៤៦២មុខ ត្រូវបានដាក់បង្ហាញជាលើកដំបូង និងផលិតផលដ៏ល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស ចំនួន៨៤បានដាក់បង្ហាញជាលើកដំបូង ប្រទេសអង់គ្លេស ម៉ុងហ្គោលីនិងម៉ាឡេស៊ីជាដើមបានចាត់បញ្ជូន គណៈប្រតិភូមកចូលរួមពិព័រណ៍ជាលើកដំបូង។ល។ លោក Sohail Shaikhតំណាងពាណិជ្ជកម្មរងនៃអង់គ្លេសប្រចាំនៅចិនបានថ្លែងថា ទីផ្សាររបស់ប្រទេសចិនពោរពេញទៅដោយកាលានុវត្តភាព ហើយក៏មានកម្លាំងប្រកួតប្រជែង ផងដែរ សហគ្រាសអង់គ្លេសអាចរៀនសូត្របាននូវបទពិសោធន៍ជាច្រើននៅទីនេះ។

ទីផ្សារគឺជាប្រភពធនធានដែលកម្រមានបំផុត បើនិយាយចំពោះសហគ្រាសបរទេស ទីផ្សារដ៏ធំធេងរបស់ចិនជាបឋមគឺមានន័យថា អាចរកបានផលកម្រៃយ៉ាងច្រើន។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ឱ្យប្រែពីការស្តារឡើងវិញ បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ទៅកាន់ការពង្រីកជាបន្តបន្ទាប់។ នៅត្រីមាសទី១ឆ្នាំនេះ អត្រារួមចំណែករបស់ការប្រើប្រាស់ ចំពោះកំណើន GDP បានឡើងដល់៧៣.៧% នៅខែមេសា សន្ទស្សន៍នៃមុខរបរលក់រាយនៃប្រទេសចិន បានឡើងដល់៥០.៤%ដែលបានស្ថិតក្នុងចន្លោះកើនឡើង ក្នុងរយៈពេល១ឆ្នាំជាប់ៗគ្នា។

បច្ចុប្បន្ននេះ ក្រុមមនុស្សចំណូលមធ្យមនៃប្រទេសចិនមានចំនួនលើសពី ៤រយលាននាក់ តាមការប៉ាន់ប្រមាណ នឹងលើសពី៨រយលាននាក់ នៅឆ្នាំ២០៣៥។ លោក Oliver Rapport ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Rapport ដែលជាម៉ាកដ៏ល្បីឈ្មោះខាងគ្រឿងបង្គុំ របស់នាឡិកាបានថ្លែងថា ប្រការនេះមានន័យថា នឹងមានមនុស្សកាន់តែច្រើនឡើងៗ មានចំណាប់អារម្មណ៍ ចំពោះផលិតផលរបស់ពួកគេ ដែលនឹងនាំមកនូវលំហទីផ្សារដ៏ធំធេងដល់ពួកគេ។

ក្នុងក្រសែភ្នែករបស់សហគ្រាសបរទេស ទីផ្សាររបស់ចិនក៏បាននាំមកនូវកម្លាំងចលករច្នៃប្រឌិតថ្មីមិនចេះចប់មិនចេះហើយដល់ពួកគេ។ ក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ លើកនេះ ផលិតផលជាច្រើនដែលត្រូវដាក់បង្ហាញជាលើកដំបូង សុទ្ធតែបង្ហាញឱ្យឃើញនូវបច្ចេកវិទ្យារបស់ចិន។

ម៉ាស៊ីនសម្អាតក្រណាត់ថ្មលីចូម ដែលត្រូវដាក់បង្ហាញជាលើកដំបូងនៅទូទាំងពិភពលោក ដោយក្រុមហ៊ុនKARCHERអាល្លឺម៉ង់ ព្រមនិងគ្រឿងអគ្គិសនីវៃឆ្លាតមួយ ដែលជិតនឹងដាក់ចេញសុទ្ធតែត្រូវបានសិក្សាស្រាវជ្រាវនិងអភិវឌ្ឍដោយក្រុមបច្ចេកទេសចិន។ តំណាងនៃក្រុមហ៊ុន OSIM សិង្ហបុរីដែលចូលរួមពិព័រណ៍លើកនេះបានថ្លែងថា "អ្នកប្រើប្រាស់ចិនមានតម្រូវការ កាន់តែខ្លាំងឡើងៗលើវិស័យឌីជីថល និងការប្រើប្រាស់បៃតង ហើយក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្ភារៈអគ្គិសនីវៃឆ្លាតផងដែរ រំពឹងថា នឹងផ្តល់សេវាកម្មដល់ពួកគេតាមតម្រូវការផ្សេងៗគ្នា”។ ពាណិជ្ជករដែលចូលរួមពិព័រណ៍លើកនេះ ជាច្រើនបានថ្លែងថា នឹងចាត់ទុកទីផ្សាររបស់ចិនជាក្បាលម៉ាស៊ីន សម្រាប់ធ្វើការច្នៃប្រឌិតថ្មីនៅទូទាំងពិភពលោក និងជាទិសដៅនៃនិន្នាការប្រើប្រាស់ "នៅទីនេះអាចទទួលបានបទពិសោធន៍ជាច្រើន បន្ទាប់មក ផ្សព្វផ្សាយបច្ចេកទេសទាំងនេះទៅដល់ពិភពលោកទាំងមូល។

មិនត្រឹមតែប៉ុណ្ណោះទេ បរិយាកាសប្រកបអាជីវកម្មដែលប្រកបដោយភាពបើកទូលាយ និងគុណភាពល្អរបស់ប្រទេសចិន បានបើកបង្អួចមួយនៅពេលអនាគត សម្រាប់សហគ្រាសបរទេស។ ពួកគេបានយល់ឃើញថា កម្លាំងរស់រវើកនៃទីផ្សារប្រើប្រាស់របស់ចិន ការកំណត់ទិសដៅនៃមជ្ឈមណ្ឌលប្រើប្រាស់ ខាងទេសចរណ៍អន្តរជាតិ Hainan និងគោលនយោបាយកំពង់ផែពាណិជ្ជកម្មសេរី សុទ្ធតែមានអំណោយផលដល់សហគ្រាសរបស់ខ្លួន ក្នុងការបន្តធ្វើអាជីវកម្មនៅប្រទេសចិន។

នៅថ្ងៃដែលបិទបញ្ចប់ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះ មានសហគ្រាសនិងម៉ាកផលិតផលដ៏ល្បីឈ្មោះ ចំនួន៣៦បានបញ្ជាក់ជាមុនថា នឹងចូលរួមពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ លើកក្រោយ។ ក្នុងពេលជាមួយគ្នានេះ ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនលើកទី១៣៥ បានប្រារព្ធធ្វើនៅក្រុង Guangzhou ពិព័រណ៍គ្រប់បែបយ៉ាងបានធ្វើឡើង ជាបន្តបន្ទាប់ ហើយមិត្តថ្មីនិងចាស់មានកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចពាក្យសម្តីរបស់ពាណិជ្ជករបរទេស ដែលបានលើកឡើងថា មិនថាមិត្តចាស់ឬក៏ភ្ញៀវថ្មីក៏ដោយ ក៏ទីផ្សារចិនគឺជាគោលដៅរំពឹងទុករបស់ពួកគេ៕

វិទ្យុមិត្តភាពកម្ពុជាចិន