(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានដកស្រង់សម្តីសមាជិកសភាកំពូលរបស់ចិន លោក Zhao Leji ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមានឆន្ទៈធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសកូរ៉េខាងជើង ដើម្បីជួយទំនាក់ទំនងជាមួយកូរ៉េខាងជើង ឈានដល់កម្រិតមួយខ្ពស់ជាងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

លោក Zhao Leji បានដកស្រង់សម្តីប្រធានាធិបតីចិន លោក Xi Jinping ដែលបាននិយាយនៅពេលលោកជួប ជាមួយអ្នកនយោបាយកូរ៉េខាងជើង លោក Choe Ryong Hae ដូច្នេះថា «ការរក្សា ការបង្រួបបង្រួម និងអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងជើង តែងតែជាគោលនយោបាយយុទ្ធសាស្ត្រមិនផ្លាស់ប្តូររបស់យើង»៕