(ប៉េកាំង)៖ ពីរខែបន្ទាប់ពីប្រទេសចិន និង Nauru ស្តារទំនាក់ទំនងការទូតឡើងវិញ លោក David Adeang ប្រធានាធិបតី Nauruបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅប្រទេសចិន ហើយបានផ្តល់បទសម្ភាសន៍ផ្តាច់មុខ ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

លោក David Adeang ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍកម្រិតខ្ពស់ របស់ប្រទេសចិនដែលបន្តអស់រយៈពេល ជាច្រើនទសវត្សរ៍។ លោកមានប្រសាសន៍ថា ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងដោយសារបានទទួល ការស្វាគមន៍និងការរាប់អាន ដ៏កក់ក្តៅពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន។ ខ្ញុំក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសក្ដានុពលដ៏ធំ និងទស្សនវិស័យដ៏ទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងវិស័យដែលភាគីទាំងពីរចាប់អារម្មណ៍ដូចគ្នា។ លោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តស្តីពីការផ្តាច់អ្វីដែលគេហៅថា "ទំនាក់ទំនងការទូត" ជាមួយតៃវ៉ាន់ ហើយស្តារទំនាក់ទំនងការទូតឡើងវិញ ជាមួយប្រទេសចិន បានទទួលការគាំទ្រដែលមិនធ្លាប់មាន កាលពីមុនរៀងមកនៅក្នុងសភា Nauru ហើយ Nauru សង្ឃឹមថានឹងឈរនៅខាងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ។

ប្រទេស Nauru និងចិនមិនមានជម្លោះទេ យើងសង្ឃឹមថានឹងក្លាយជាដៃគូសហប្រតិបត្តិការរបស់ចិន ដោយសារយើងបានឃើញ សក្តានុពលធំ នៃការអភិវឌ្ឍរបស់ប្រទេសចិន។ លោកបានកោតសរសើរថា គំនិតផ្តួចផ្តើមជាសកលដែលលើកឡើងដោយប្រទេសចិន បានចាក់បញ្ចូលភាពកម្លាំងថ្មីទៅក្នុងពិភពលោក។ លោកបានបន្តថា ការរីកចម្រើនរបស់ប្រទេសចិនមិនបានលះបង់ ផលប្រយោជន៍របស់ប្រទេសដទៃ នោះទេ៕

អត្ថបទ និងរូបដោយវិទ្យុមិត្តភាពកម្ពុជាចិន