(ប៉េកាំង)៖ លោកជាមេដឹកនាំបរទេសដំបូងដែលបំពេញទស្សនកិច្ច នៅប្រទេសចិនបន្ទាប់ពីមហាសន្និបាតសភាទាំងពីរ នៃប្រទេសចិននៅឆ្នាំ២០២៤។ ដោយបានបំពេញទស្សនកិច្ចនៅប្រទេសចិន ជាច្រើនដងក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ លោក Lourençoបានលើកឡើងថា ប្រទេសចិនមានការរីកចម្រើន ជារៀងរាល់ថ្ងៃនិងជារៀងរាល់ឆ្នាំ ហើយបន្តនាំមកនូវការភ្ញាក់ផ្អើល ដល់ពិភពលោក។ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅខេត្ត Shandong ដែលជាខេត្តឧស្សាហកម្មនិងកសិកម្មដ៏សំខាន់ លោកបានទៅទស្សនាសហគ្រាសជាច្រើន និងបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Shandong ដើម្បីស្វែងរកបទពិសោធចិន បន្ថែមទៀតសម្រាប់ការធ្វើទំនើបកម្មកសិកម្ម និងឧស្សាហកម្មរបស់ប្រទេសអង់កូឡា។

និយាយអំពីការធ្វើទំនើបកម្មតាមបែបផែនចិន លោកបានមានប្រសាសន៍ថា ប្រទេសចិនតែងតែអាចនាំមកនូវភាពភ្ញាក់ផ្អើលដល់ពិភពលោក ដោយសារតែការអភិវឌ្ឍរបស់ប្រទេសចិន នៅតែបន្តទៅមុខឥតដាច់។ យើងនៅចាំថា រូបភាពរបស់ប្រទេសចិនកាលពីមុន គឺកសិករធ្វើការងារកសិកម្មនៅវាលស្រែ ប៉ុន្តែពេលនេះ លែងមានទៀតហើយ។ រូបភាពរបស់ប្រទេសចិនសព្វថ្ងៃនេះ គឺមនុស្សវ័យក្មេងស្លៀកឈុតអាវធំ និងក្រវាត់ក ដូចជានាយកប្រតិបត្តិនៅក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ។ ដូច្នេះ ប្រទេសចិនមានការរីកចម្រើន ជារៀងរាល់ថ្ងៃនិងជារៀងរាល់ឆ្នាំ និងនាំមកនូវការភ្ញាក់ផ្អើលដល់ពិភពលោក៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន