(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលី នៅថ្ងៃសៅរ៍ ទី៦ ខែមេសានេះ បានឱ្យដឹងថាមនុស្ស១៥២នាក់ត្រូវបានជួយសង្រ្គោះពីគ្រោះទឹកជំនន់ ក្នុងរដ្ឋ New South Wales ស្ថិតនៅ ភាគខាងកើតនៃប្រទេស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជំរុញឱ្យមានការព្រមានដល់ប្រជាជនជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមអាជ្ញាធរអូស្ត្រាលី ក្នុងចំណោមមនុស្សទាំង១៥២នាក់ខាងលើ មាន៧២នាក់ ត្រូវបានជួយសង្រ្គោះក្នុងទីក្រុងស៊ីដនី ជារដ្ឋធានីនៃរដ្ឋ New South Wales ជាទីដែល រងគ្រោះធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់។ ចំណែក ការប្រកាសបង្គាប់ឱ្យជម្លៀសខ្លួនក្រោមភាពអាសន្នចំនួន១៥ ត្រូវបានដាក់ចេញក្នុងរដ្ឋភាគខាងកើតមួយនេះ។ នេះបើតាម សេវាសង្រ្គោះបន្ទាន់នៃរដ្ឋ New South Wales ដែលបានទទួលការហៅទូរស័ព្ទសុំជំនួយ ៤១២៨លើក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបានកើតឡើងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ដោយទីក្រុងស៊ីដនីទទួលកម្រិតទឹកភ្លៀង ១១១មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោងគិតត្រឹមព្រឹកថ្ងៃ ដដែល៕