(ប៉េកាំង)៖ នៅថ្ងៃទី ២៦ ខែមីនា ព្រឹត្តិការណ៍ជានិមិត្តសញ្ញាលើកទីមួយនៃ "ការវិនិយោគនៅប្រទេសចិន" បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង ដោយបានទាក់ទាញការចូលរួមពីសំណាក់ សហគ្រិនចំនួនជាង ១៤០រូប ដែលមកពីប្រទេសនិងតំបន់ចំនួន១៧ ព្រមទាំងតំណាង នៃសភាពាណិជ្ជកម្មបរទេសនៅប្រទេសចិន។

មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនឆ្លងប្រទេសជាច្រើនរូប បានបញ្ចេញសំឡេងរួមក្នុងពេលផ្តល់បទសម្ភាសន៍ថា ការវិនិយោគនៅប្រទេសចិន គឺជាការវិនិយោគដើម្បីថ្ងៃអនាគត។ លោក Pascal Soriot នាយកប្រតិបតិ្តសកលនៃក្រុមហ៊ុន AstraZeneca របស់អង់គ្លេសបានថ្លែងថា "ប្រទេសចិនមានឋានៈដ៏សំខាន់ ក្នុងយុទ្ធសាស្រ្តឧស្សាហកម្មផលិតកម្មសកលរបស់ក្រុមហ៊ុនយើង ហើយយើងនឹងបន្តពង្រីកអាជីវកម្ម របស់ខ្លួននៅក្នុងប្រទេសចិន"។ "យើងពោរពេញទៅដោយជំនឿចិត្ត ចំពោះអនាគតនៃទីផ្សាររបស់ចិន។" នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Bosch បានលើកឡើងបែបនេះថា ការប្រកបអាជីវកម្មនៅទីនេះមិនត្រឹមតែធ្វើចំពោះអតិថិជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ឱ្យក្រុមហ៊ុនយើង ទទួលបានជោគជ័យក្នុងទីផ្សារសកលផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន