(អាមេរិក)៖ មនុស្ស៦នាក់កំពុងបាត់ខ្លួនដែលគេសន្មត់ថាបានស្លាប់ ក្រោយហេតុការណ៍កប៉ាល់ដឹកទំនិញបើកបុកស្ពាន Baltimore នៅសហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ការបើកបុកស្ពាននៅ Baltimore សហរដ្ឋអាមេរិក បង្កឡើងដោយនាវាមួយគ្រឿងដោតទង់ជ័យប្រទេសសិង្ហបុរី (ម្ចាស់ហុងកុង) ដឹកទំនិញឆ្ពោះទៅប្រទេសស្រីលង្កា។ ចំពោះអ្នកបើកបរនាវាគឺជានាវិកក្នុងប្រទេស ហើយមុនពេលបុកនេះ នាវាបានប្រកាសអាសន្នមុន ដែលអាចឲ្យគេបញ្ចៀសមនុស្សយ៉ាងច្រើនពីលើស្ពានរួចមកហើយ៕