(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយក្នុងបទសម្ភាសមួយនៅថ្ងៃអង្គារនេះថា រាល់កិច្ចប្រជុំសន្តិភាពសកលស្តីពីអ៊ុយក្រែន ដែលមិនរាប់បញ្ចូលរុស្ស៉ីគឺ «មិនសមហេតុផល» ហើយនឹងត្រូវបរាជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ ២០២៤។

លោក Peskov បានប្រាប់សារព័ត៌មានក្នុងស្រុកថា រុស្ស៉ីកំពុងបន្តធ្វើសង្គ្រាមជាង ២ឆ្នាំរបស់ខ្លួនលើអ៊ុយក្រែន ដើម្បីការពារខ្លួន ពីលោកខាងលិច។ លោក Peskov លើកជាសំណួរឡើងថា «តើបញ្ហាអ៊ុយក្រែនអាចដោះសា្រយដោយរបៀបណា ដោយគ្មានវត្តមានរុស្ស៉ី? ចម្លើយគឺច្បាស់ណាស់ហើយថា មិនអាចទេ»។ លោក Peskov បានបន្ថែមថា «ព្រោះតែអ៊ុយក្រែន ក្លាយទៅជាឧបករណ៍មួយក្នុងដៃ របស់លោកខាងលិច ដែលប្រើជំនួយជាគោលបំណង ដូច្នេះការណ៍ដែលពួកគេធ្វើគឺដើម្បីដាក់សម្ពាធ រារាំងរុស្ស៉ីបន្ទាប់មកទុកអ៊ុយក្រែនចោល នោះស្មើនឹងជោគជ័យហើយ»

គួរបញ្ជាក់ថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានកិច្ចប្រជុំសន្តិភាពសកល ហើយយ៉ាងឆាប់ត្រូវធ្វើឡើងក្នុងឆ្នាំនេះ ដោយហូឡង់ធ្វើជាម្ចាស់ផ្ទះ ខណៈដែលកាលបរិច្ឆេទជាក់លាក់ ក៏ដូចជារបៀបវារៈកំពុងស្ថិតក្នុងការពិភាក្សា៕