(ប៉េកាំង)៖ ថ្ងៃទី៧ ខែមីនា អគ្គនាយកដ្ឋានគយនៃប្រទសចិនបានប្រកាសថា ក្នុងរយៈពេលពីរខែដើមនៃឆ្នាំនេះ ការនាំចេញនាំចូលពាណិជ្ជកម្ម ខាងទំនិញរបស់ប្រទេសចិន បានកើនឡើង៨.៧ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយការនាំចេញបានឈានដល់អត្រាកំណើនពីរខ្ទង់ ពាណិជ្ជកម្មបរទេសចិនបានសម្រេច "ការចាប់ផ្តើមដ៏ល្អ"។

ពេលបច្ចុប្បន្ននេះ "សេដ្ឋកិច្ចរដូវផ្ការីក" កំពុងអបអរទទួលរលកខ្ពស់នៃការប្រើប្រាស់។ នៅទីផ្សារប្រើប្រាស់នៅក្រៅប្រទេស ផលិតផលលំហែកាយខាងក្រៅផ្ទះ ក៏ទទួលប្រជាប្រិយភាពពីអ្នកប្រើប្រាស់ផងដែរ។《របាយការណ៍ការងាររដ្ឋាភិបាល》ឆ្នាំនេះ បានលើកឡើងថា ចាប់ពីឆ្នាំនេះតទៅប្រទេសចិន គ្រោងនឹងដាក់ចេញប័ណ្ណរតនាគារ ពិសេសរយៈពេលយូរ ក្នុងប៉ុន្មានឆ្នាំជាប់ៗគ្នា ឆ្នាំនេញនឹងដាក់ចេញ១ទ្រីលានយាន់ប្រាក់ចិន។

អ្នកជំនាញបានថ្លែងថា ប័ណ្ណរតនាគារពិសេសរយៈពេលយូរគឺសំដៅទៅលើវិស័យពីរ ទីមួយគឺការអនុវត្តយុទ្ធសាស្ត្រជាតិសំខាន់ៗ ទីពីរគឺការកសាងសមត្ថភាពសន្តិសុខ ក្នុងវិស័យសំខាន់ៗ។ វិស័យទាំងនេះសុទ្ធតែមានរយៈពេលយូរបង្គួរ ដែលបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយភារកិច្ចនៃការធ្វើទំនើបកម្មតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន