(ស្តុកខុល)៖ ទីភ្នាក់សន្តិសុខ Sapo និងស្ថាប័នអយ្យការរបស់ស៊ុយអែត បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៤នាក់ ដែលសង្ស័យថាបានរៀបចំផែនការវាយប្រហារភេរវកម្ម ហើយមានទំនាក់ទំនងជាមួយក្រុម ISIS។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ ២០២៤។

អ្នកនាំពាក្យនៃទីភ្នាក់ងារនេះបានប្រាប់ Reuters ថា «យើងឃើញមានភាពជាប់ពាក់ព័ន្ធ ទៅនឹងការរៀបចំឧក្រិដ្ឋកម្ម ហើយក៏មានទំនាក់ទំនងជាក្រុមភេរវករ»។ អ្នកនាំពាក្យរូបនេះ មិនបានបង្ហាញព័ត៌មានលម្អិតពីទំនាក់ទំនង ដែលជាប់សង្ស័យជាមួយក្រុម ISIS ទេ ដូចជាអត្តសញ្ញាណ ឬក៏លក្ខណៈនៃការវាយប្រហារដែលបានគ្រោងទុកនោះឡើយ។ ដោយឡែក ស្ថាប័នអយ្យការ បានឱ្យដឹងថា ការចាប់ខ្លួនធ្វើឡើងបន្ទាប់ពីមានការស៉ើបអង្កេត យ៉ាងទូលំទូលាយក្នុងករណីនេះ ហើយពួកគេត្រូវបានចាប់ខ្លួន នៅក្នុងតំបន់មួយនៃទីក្រុងស្តុកខុល។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មន្រ្តីប៉ូលិសជាច្រើននាក់ ដឹកនាំដោយទីភ្នាក់ងារសន្តិសុខបានធ្វើការចាប់ខ្លួនជនសង្ស័យ នៅសង្កាត់ Tyreso ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីស៊ុយអែត៕

រូបភាពពី Reuters