(ប៉េកាំង)៖ ថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន ដូចជា លោក Xi Jinping ជាដើម ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត។

ថ្លែងក្នុងរបាយការណ៍ការងាររដ្ឋាភិបាល លោក Li Qiang បានលើកឡើងថា សេដ្ឋកិច្ចចិនបានស្តារឡើងវិញ និងមាននិន្នាការកាន់តែល្អប្រសើរឡើង ជាទូទៅ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនប្រចាំឆ្នាំ ២០២៣ មានចំនួនលើសពី ១២៦ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៥,២ ភាគរយ ល្បឿនកំណើនស្ថិតនៅជួរមុខ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗ លើពិភពលោក ។ ឱកាសការងារថ្មីតាមទីក្រុងនិងជនបទបានកើនឡើង ១២ លាន ៤ ម៉ឺន ៤ ពាន់នាក់ អត្រាបាត់បង់ការងារនៅតាមទីក្រុង និងជនបទគិតជាមធ្យម គឺ ៥,២ ភាគរយ តម្លៃទំនិញប្រើប្រាស់បានកើនឡើង ០,២ ភាគរយ។ សមតុល្យនៃការទូទាត់អន្តរជាតិ របស់ប្រទេសចិនមានតុល្យភាពជាមូលដ្ឋាន៕

វិទ្យុមិត្តភាពកម្ពុជាចិន