(ប៉េកាំង)៖ រថយន្តបច្ចុប្បន្ននេះហាក់ដូចជាទូរស័ព្ទដៃម៉ាក iPhone ដែលមានកង់ សាកគិតស្រមៃមើល ប្រសិនបើមានរថយន្តចិនចំនួនរាប់លានគ្រឿន បើកបរនៅលើផ្លូវសហរដ្ឋអាមេរិក ប្រមូលទិន្នន័យរបស់ជនជាតិអាមេរិកចំនួនរាប់លាននាក់ ក្នុងរាល់នាទីជារៀងរាល់ថ្ងៃ សឹមផ្ញើទិន្នន័យទាំងនេះទៅក្រុងប៉េកាំងវិញ។ ” ពិបាកនឹកស្មានដល់ថា “សម្តីដែលគួរឱ្យភ្ញាក់ផ្អើល”នេះគឺចេញពីមាត់របស់លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក។

ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ដែលទទួលបន្ទុកធុរកិច្ច របស់មហាអំណាចតែមួយគត់លើពិភពលោក លោកស្រី Gina Raimondo ធ្លាប់បានសិក្សានៅសកលវិទ្យាល័យល្បីឈ្មោះដូចជា សកលវិទ្យាល័យ Yale សកលវិទ្យាល័យ Oxford និងសកលវិទ្យាល័យ Harvard ជាដើម ។ បច្ចុប្បន្ននេះ តើលោកស្រីប្រឌិតពាក្យសម្តីដែលគួរឱ្យភ្ញាក់ផ្អើលបែបនេះ គឺមិនយល់ពីសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ឬក៏ធ្វើជាល្ងង់?

អ្វីដែលកាន់តែគួរឱ្យអស់សំណើចនោះគឺ សម្តីដ៏ល្ងង់ខ្លៅនេះក៏បានបង្ហាញពីចំណុចខ្សោយរបស់ខ្លួនដែរ។ ដូចប្រសាសន៍របស់អ្នកនាំពាក្យ ក្រសួងការបរទេសចិនដែលបានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គមបរទេសថា តើពាក្យសម្តីរបស់លោកស្រី Gina Raimondo នេះគឺនិយាយបញ្ឆិតបញ្ឆៀងថា ទូរស័ព្ទដៃ iPhone រថយន្ត Tesla រហូតដល់យន្តហោះ Boeing ជាដើម សុទ្ធតែកំពុងផ្ញើទិន្នន័យសម្ងាត់ទៅសហរដ្ឋអាមេរិកវិញ?

បើនិយាយដោយសត្យានុម័ត ដោយសារសហរដ្ឋអាមេរិកហូតពន្ធគយតម្លៃខ្ពស់ ចំពោះរថយន្តប្រទេសចិន ដូច្នេះ គឺកម្រឃើញរថយន្តដើរដោយថាមពលថ្មីរបស់ចិន នៅតាមដងវិថីអាមេរិកណាស់។ ប៉ុន្តែ អ្នកនយោបាយអាមេរិកមួយចំនួន ដែលតែងតែចង់បង្ករឿងហេតុបានយល់ឃើញថា ប្រការនេះមិនគ្រប់គ្រាន់ទេ។ កាលពីខែធ្នូឆ្នាំ២០២៣ ភាគីអាមេរិកបានប្រកាសថា ប្រសិនបើរថយន្តអគ្គិសនីដែលផលិតដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤ ប្រើប្រាស់គ្រឿងបន្លាស់ដែលផលិតនិងរៀបចំ ដោយប្រទេសចិនជាដើម នោះនឹងមិនអាចរួចពន្ធទេ។ នៅចុងខែកុម្ភៈឆ្នាំនេះ រដ្ឋាភិបាលអាមេរិកបានចេញផ្សាយ សេចក្តីប្រកាសថា នឹងធ្វើអ្វីដែលហៅថា “ការត្រួតពិនិត្យហានិភ័យសន្តិសុខជាតិ” ចំពោះរថយន្តបណ្តាញអ៊ីនធើណេត ដែលផលិតដោយប្រទេសចិន។
បើមើលពីរឿងមួយចំនួនទាំងនេះអាចឃើញថា ពាក្យសម្តីរបស់លោកស្រី Gina Raimondo ក៏មិនត្រឹមតែជា “សម្តីគួរឱ្យភ្ញាក់ផ្អើល”ប៉ុណ្ណោះទេ។

នៅឆ្នាំ២០២៣ បរិមាណនាំចេញរថយន្តថាមពលថ្មីរបស់ចិន បានឡើងដល់១លាន២សែន៣ពាន់គ្រឿង ដែលកើនឡើងជិត៨០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ក្នុងនាមជាព្រឹត្តិការណ៍ជា “និមិត្តសញ្ញា”ក្នុងអាជីវកម្ម បរិមាណលក់រថយន្តអគ្គិសនី នៅត្រីមាសទីបួនឆ្នាំ២០២៣ នៃក្រុមហ៊ុនផលិតរថយន្ត BYD របស់ចិនគឺច្រើនជាងក្រុមហ៊ុន Tesla របស់អាមេរិក ដែលជាប់លំដាប់ថ្នាក់ទីមួយ លើទូទាំងពិភពលោកជាលើកដំបូង។ នេះគឺនាំឱ្យមនុស្សមួយចំនួនរបស់អាមេរិក “ព្រួយបារម្ភយ៉ាងខ្លាំង” ។ លោកស្រី Gina Raimondo ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងគោលបំណងសំខាន់ ដើម្បីបំភាន់ដល់មតិសាធារណៈ និងញាក់ខ្សែបញ្ជា ពីក្រោយក្តីបំណងប្រជាជនសម្រាប់ការដាក់ចេញ គោលនយោបាយការពារនិយមពាក់ព័ន្ធរបស់អាមេរិក។

ក្នុងបរិបទបច្ចុប្បន្ននៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ការប្រកួតប្រជែងដោយសេរីជាក្បួនខ្នាតជាមូលដ្ឋាន “យើងមិនអាចឃា្លតពីគេ ហើយគេក៏មិនអាចឃ្លាតពីយើងដែរ”នេះគឺជាប្រក្រតីភាពថ្មីដែលប្រទេសនានា មានទំនាក់ទំនងដ៏ជិតស្និទ្ធខាងសេដ្ឋកិច្ច ។ បើបង្ខំឱ្យ “ផ្តាច់ទំនាក់ទំនង” នោះ មិនត្រឹមតែនឹងនាំឱ្យផលិតផលរថយន្ត ក្នុងទីផ្សារអាមេរិកមានតម្លៃកាន់តែខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងបង្អង់ល្បឿន នៃដំណើរធ្វើបរិវត្តកម្មពីរថយន្តប្រើសាំង ទៅរថយន្តអគ្គិសនីរបស់សង្គមអាមេរិកផងដែរ ។ ដូច្នេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានលើកឡើងថា “យល់ច្បាស់ពីការពិតជាក់ស្តែងទៅ! បច្ចុប្បន្ននេះ សឹងតែមិនអាចចៀសពីប្រទេសចិន បាននោះទេ”។

ការគាបសង្កត់ទៅលើគេមិនអាចនាំឱ្យខ្លួនឯងខ្លាំងក្លាទេ។ លោកស្រី Gina Raimondo ធ្វើការងារជាក់ស្តែងកាន់តែច្រើន វាល្អជាងប្រឌិត “ពាក្យសម្តីគួរឱ្យភ្ញាក់ផ្អើល” ដើម្បីដាក់ចេញវិធានការជាក់ស្តែងក្នុងការលើកកម្ពស់កម្លាំងប្រកួតប្រជែង នៃឧស្សាហកម្មរថយន្តរបស់អាមេរិក៕

វិទ្យុមិត្តភាពកម្ពុជាចិន