(ប៉េកាំង)៖ ព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានបើកធ្វើ នៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនរួមមានលោក Xi Jinping ជាដើម បានអញ្ជើញចូលរួមពិធីបើក លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាល ជូនចំពោះអង្គមហាសន្និបាត។

របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា គោលដៅរំពឹងទុកសម្រាប់ការអភិវឌ្ឍសំខាន់ៗរបស់ចិន ក្នុងឆ្នាំនេះ គឺផលិតផលក្នុងស្រុកសរុបកើនឡើងប្រហែល៥% ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទ កើនឡើងជាង១២លាននាក់ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទ ដែលបានចុះបញ្ជីស្ថិតនៅចន្លោះ៥.៥ភាគរយ អត្រាកំណើននៃតម្លៃទំនិញប្រើប្រាស់ ប្រហែល៣ភាគរយ កំណើនចំណូលប្រជាជនដើរស្របគ្នា ជាមួយកំណើនសេដ្ឋកិច្ច សមតុល្យនៃការទូទាត់អន្តរជាតិ រក្សាតុល្យភាពជាមូលដ្ឋាន បរិមាណផលិតស្បៀងលើសពី០.៦៥ទ្រីលានគីឡូក្រាម ហើយការចំណាយថាម ពលគិតជាឯកតានៃផលិតផលក្នុងស្រុកសរុប នឹងថយចុះប្រហែល២.៥ភាគរយ គុណភាពនៃបរិស្ថានអេកូឡូស៊ី នឹងត្រូវបានកែលម្អជាបន្តបន្ទាប់៕

វិទ្យុមិត្តភាពកម្ពុជាចិន