(វ៉ាស៊ីនតោន)៖ កម្មវិធី Facebook, Messenger និង Instagram របស់ក្រុមហ៊ុន Meta ជាប់គាំងមិនដំណើរការនៅទូទាំងពិភពលោក ដែលធ្វើឲ្យអ្នកប្រើប្រាស់រាប់សែននាក់មិនអាចចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅមុននេះបន្តិច នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

ប្រភពពី Facebook បានប្រាប់ DailyMail ថា ប្រព័ន្ធខាងក្នុងរបស់ក្រុមហ៊ុនក៏បានជួបប្រទះបញ្ហាមួយផងដែរ ដែលប្រហែលជាបានរួមចំណែកដល់ភាពរអាក់រអួលនៅថ្ងៃអង្គារនេះ។

បញ្ហាបានលេចឡើងនៅម៉ោងប្រមាណ ១០:២០ ព្រឹក (ម៉ោងក្នុងតំបន់) និងកំពុងប៉ះពាល់ដល់ទាំងកម្មវិធី (App) និងគេហទំព័ររបស់បណ្តាញទំនាក់ទំនងសង្គមមួយនេះ។

ទោះជាយ៉ាងណា មូលហេតុពិតប្រាកដជុំវិញបញ្ហានេះ នៅមិនទាន់ដឹងនៅឡើយទេ៕

រូបភាពពី Reuters