(ប៉េកាំង)៖ ព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទីពីរនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជនចិន ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន ដូចជាលោក Xi jinping ជាដើមបានចូលរួមពិធីបើក លោក Li Qiang នាយករដ្ឋមន្ត្រីចិនធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត។

របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា ឆ្នាំកន្លងទៅនេះ ជាឆ្នាំចាប់ផ្តើមអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ជាឆ្នាំទីមួយដែលរដ្ឋាភិបាលអាណត្តិថ្មី ចាប់ផ្តើមបំពេញតួនាទីតាមផ្លូវច្បាប់ ។ ប្រឈមនឹងបរិយាកាសអន្តរជាតិ ដែលមានភាពស្មុគស្មាញក្រៃលែង និងភារកិច្ចកំណែទម្រង់ អភិវឌ្ឍនិងលំនឹងដ៏លំបាក មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi jinping ជាប្រមុខស្នូលបានសាមគ្គី និងដឹកនាំប្រជាជនគ្រប់ជនជាតិ ឆ្លើយតបនឹងសម្ពាធពីខាងក្រៅ ពុះពារការលំបាកផ្នែកផ្ទៃក្នុង ដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន ដែលធ្វើឱ្យគោលដៅសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសចិនពេញមួយឆ្នាំសម្រេចបាន ដោយគាប់ប្រសើរ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវបានជំរុញដោយប្រាកដប្រជា ស្ថានការណ៍ទូទៅនៃសង្គមរក្សាបាន នូវស្ថិរភាព កិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ បានឆ្ពោះទៅមុខយ៉ងមុតមាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន