(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដល់ដៃគូលោកខាងលិចរបស់អ៊ុយក្រែន បង្កើតឆន្ទៈនយោបាយ ដើម្បីផ្តល់ឱ្យទីក្រុងកៀវនូវសម្ភារៈយោធាចាំបាច់ ព្រោះថាបើមិនដូច្នោះទេ ពិភពលោកនឹងប្រឈមមុខចំពោះភាពអាម៉ាស់បំផុតមួយ នៃទំព័រប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ ២០២៤។

ដោយក្តីខឹងសម្បារ លោក ហ្សេលេនស្គី បានថ្លែងសារជាវីដេអូថា ពិភពលោកត្រូវតែមាន «ប្រតិកម្មប្រកបដោយភាពម៉ឺងម៉ាត់ ដើម្បីធានាថាសង្រ្គាមនឹងមិនមើលទៅដូចជាអស់សង្ឃឹមតាមការដែល លោក វ៉្លាឌីមៀ ពូទីន ចង់បាននោះ។ ពួកគេត្រូវតែធ្វើឱ្យមានអារម្មណ៍ថា អាចធានាបានសម្រាប់ដៃគូរបស់ខ្លួននូវអ្វីដែលចាំបាច់»

លោក ហ្សេលេនស្គី បានបន្ថែមថា «រឿងដែលសំខាន់គឺ​ឆន្ទៈ​នយោបាយ​ដើម្បីធានាបាន​នូវកម្រិតនៃការ​ផ្គត់ផ្គង់​។ ប្រសិនបើធ្វើមិនបានទេ នោះវានឹងក្លាយជាទំព័រដ៏អាម៉ាស់បំផុតក្នុងប្រវត្តិសាស្ត្រ បើសូម្បីតែអាមេរិក ឬអឺរ៉ុប ត្រូវចាញ់អ៉ីរ៉ង់ ត្រង់យន្តហោះដ្រូន Shaheds ឬយន្តហោះចម្បាំងរុស្ស៉ី។ អ៊ុយក្រែនកំពុងរង់ចាំសម្ភារចាំបាច់នានា ជាពិសេសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកលើបញ្ហានេះ»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី ធ្វើឡើងចំពោមុខភាពខ្វែងគំនិតគ្នាក្នុងសភាអាមេរិក ជុំវិញកញ្ចប់ជំនួយផ្នែកយោធា និងបញ្ហាផ្សេងទៀត ខណៈដែលសង្រ្គាមជាង ២ឆ្នាំមកនេះ បច្ចុប្បន្នរុស្ស៉ីកំពុងមានប្រៀប ប៉ុន្តែស្ថានការណ៍នៅតាមសមរភូមិមុខ មានភាពរីកចម្រើនតិចតួច៕

រូបភាពពី Reuters