(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្ត លើតំបន់ហ្គាហ្សាបានកើនឡើងដល់ ២៩,៤១០ នាក់ ហើយ ៦៩,៤៦៥ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

របាយការណ៍បានបន្ថែមថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩៧នាក់ និងរបួស១៣២នាក់ផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមក ដោយកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅបន្តស្ថិតក្រោមគំនរបាក់បែក ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងហឹង្សា និងកង្វះខាតផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះ៕