(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សា បានឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២៩,៣១៣ នាក់ និង ៦៩,៣៣៣នាក់ផ្សេងទៀតបានរងរបួស ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងបានគូសញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១១៨ នាក់ និង ១៦៣ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហ្គាហ្សាស្ទ្រីប។