(ប៉េកាំង)៖ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំសន្តិសុខក្រុង Munich លើកទី ៦០ បានបិទបញ្ចប់។ ក្នុងបរិបទដែលវិបត្តិអ៊ុយក្រែន បន្តមានភាពតានតឹងនិងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានឡើងកម្តៅ ក្នុងវេទិកាលើកនេះពោរពេញទៅដោយអារម្មណ៍ភ័យព្រួយ។

តើត្រូវធ្វើយ៉ាងណាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមជាសកល? អង្គប្រជុំនៃបណ្តាប្រទេសនានាបាននាំគ្នាផ្តល់ជាមតិយោបល់។ ក្នុងនោះ ថ្លែងក្នុងសុន្ទរកថាគន្លឹះ រដ្ឋមន្ត្រីការបរទេសចិនបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងធ្វើជាកម្លាំងស្ថិរភាពយ៉ាងមុតមាំ នៃពិភពលោកដែលមានភាពរង្គោះរង្គើ ដែលទទួលបានការស្វាគមន៍ ពីសំណាក់ភាគីជាច្រើន។ ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន បានវាយតម្លៃថា "ការអភិវឌ្ឍរបស់ប្រទេសចិនគឺមានន័យថា កម្លាំងសន្តិភាពដ៏ខ្លាំងក្លានិងកត្កាស្ថិរភាពដ៏សំខាន់"។

សូមបញ្ជាក់ថា កិច្ចប្រជុំសន្តិសុខក្រុង Munich គឺជាវេទិកាគោលនយោបាយសន្តិសុខជាន់ខ្ពស់ លើទូទាំងពិភពលោកដែលបានឆ្លុះបញ្ចាំងពី ទស្សនៈរបស់លោកខាងលិច ជាពិសេសគឺអឺរ៉ុបអំពីស្ថានការណ៍សន្តិសុខ និងនិន្នាការអភិវឌ្ឍន៍របស់ពិភពលោក។ ដោយសារតែស្ថានការណ៍ដ៏តានតឹងនៃភូមិសាស្រ្តនយោបាយ មានភាពកាន់តែខ្លាំងឡើង និងភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកលមានសភាពកាន់តែធ្ងន់ធ្ងរ បានជាប្រទេសជាច្រើនលែងផ្តោតសំខាន់ ទៅលើផលប្រយោជន៍រួមនៃកិច្ចសហប្រតិបត្តិការសកល ពួកគេកាន់តែយកចិត្តទុកដាក់ដល់ ការដណ្តើមបានប្រាក់ចំណេញឱ្យកាន់តែច្រើន ។ ក្នុងនោះ នៅក្រុមប្រទេស G7 ប្រជាជនភាគច្រើនដែលបានផ្តល់បទសម្ភាសន៍ សម្គាល់ឃើញថា ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ប្រទេសរបស់ពួកគេមិនអាចក្លាយទៅជាប្រទេស ដែលមានសុវត្ថិភាពនិងភាពសម្បូរសប្បាយជាងមុនទេ។

ដូចអ្នកវិភាគមួយចំនួនបានលើកឡើងថា ជាយូរណាស់មកហើយ ប្រទេសលោកខាងលិចបាននិងកំពុងងប់ងល់នឹងគំនិតដែល "ឯងចាញ់ខ្ញុំឈ្នះ" ដោយសារការអភិវឌ្ឍ របស់ពួកគេស្ថិតក្នុង លំដាប់ថ្នាក់ឈានមុខនៅលើពិភពលោក។ ប៉ុន្តែបច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកកំពុងកើតមានបម្រែបម្រួលយ៉ាងជ្រាលជ្រៅ ប្រទេសដែលមាន ទីផ្សារងើបឡើងថ្មី កំពុងទទួលការអភិវឌ្ឍ និងវិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ ដែលបានផ្លាស់ប្តូរផែនទីតុល្យភាពនៃកម្លាំងអន្តរជាត ។ នៅពីក្រោយអ្វីដែលហៅថា ការព្រួយបារម្ភរបស់លោកខាងលិចចំពោះ "បរាជ័យទេ្វភាគី" គឺទុក្ខកង្វល់និងការខកចិត្តចំពោះការបាត់បង់ឧត្តមភាពរបស់ខ្លួន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រឈមមុខនឹងពិភពលោកដែលមានភាពច្របូកច្របល់ ជានិច្ចកាល ប្រទេសចិនតែងតែលើកឡើង នូវគំនិតផ្តួចផ្តើមនិងសំណើមួយចំនួន ដោយឈរនៅម្ខាង នៃផលប្រយោជន៍រួមរបស់បណ្តាប្រទេសនានា។ ដូច្នេះហើយបានជា ក្នុងកិច្ចប្រជុំសន្តិសុខក្រុង Munich ប៉ុន្មានឆ្នាំចុងក្រោយនេះ "កម្មវិធីពិសេសរបស់ចិន" មានប្រជាប្រិយភាពខ្លាំង។ ក្នុងសុន្ទរកថាគន្លឹះនៅឆ្នាំនេះ ប្រទេសចិនបានបញ្ចេញ សញ្ញាយ៉ាងច្បាស់លាស់ទៅកាន់ពិភពលោកថា ប្រទេសចិនរីករាយធ្វើជា កម្លាំងស្ថិរភាព សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសធំៗ ជាកម្លាំងស្ថិរភាពសម្រាប់ឆ្លើយតបនឹងបញ្ហាក្តៅ ជាកម្លាំងស្ថិរភាពសម្រាប់បង្កើនអភិបាលកិច្ចសកល និងជាកម្លាំងស្ថិរភាព សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល។

អាចឃើញថា ការបង្ហាញអាកប្បកិរិយា៤ចំណុចនេះបានចាត់ទុកពាក្យ "ស្ថិរភាព" ជាពាក្យគន្លឹះ ដែលបានផ្តល់ "ឱសថពង្រឹងជំនឿចិត្ត" ដល់ពិភពលោកលើ វិស័យសន្តិសុខនិងការអភិវឌ្ឍ ហើយក៏បានផ្តល់ជាឯកសារយោងនិងការសិក្សារៀនសូត្រ សម្រាប់ឱ្យលោកខាងលិចចេញផុតពី ការថប់បារម្ភចំពោះ"បរាជ័យទ្វេភាគី"ផងដែរ។

ក្នុងការពិគ្រោះពិភាក្សានៃកិច្ចប្រជុំសន្តិសុខក្រុង Munich លើកនេះ មជ្ឈដ្ឋានខាងក្រៅក៏បានមើលឃើញពី ការព្រួយបារម្ភរបស់លោកខាងលិច ចំពោះអនាគតនៃការអភិវឌ្ឍ សេដ្ឋកិច្ចពិភពលោក។ តើធ្វើយ៉ាងម៉េច ជាជម្រើសដ៏ត្រឹមត្រូវ ? ទាក់ទិននឹងករណីនេះ ប្រទេសចិនបានលើកឡើងថា បច្ចុប្បន្ននេះ ការប្រឆាំង "កាត់ផ្ដាច់ទំនាក់ទំនងនិងខ្សែសង្វាក់" បានក្លាយជាគំនិតឯកភាពរួមរបស់អន្តរជាតិ ហើយមិនធ្វើកិច្ចសហប្រតិបត្តិការទើបជាហានិភ័យដ៏ធំបំផុត។ នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចរបស់ចិនបានពុះពារបញ្ហាប្រឈមជាច្រើន សម្រេចបាននូវល្បឿនកំណើន៥,២ ភាគរយ ហើយបានរួមចំណែកមួយភាគបី ក្នុងកំណើនសេដ្ឋកិច្ចពិភពលោក។

រំលឹកឡើងវិញនូវប្រវត្តិសាស្រ្តរបស់មនុស្សជាតិអាចឃើញថា បើជ្រើសរើសផ្លូវត្រឹមត្រូវនឹងឆ្ពោះទៅរកភាពរុងរឿងថ្កុំថ្កើង ប៉ុន្តែបើជ្រើសរើសផ្លូវខុសវិញនឹងបង្កជាគ្រោះមហន្តរាយ។ បើនិយាយចំពោះអ្នកនយោបាយនៃប្រទេសលោកខាងលិច ការព្រួយបារម្ភចំពោះ "បរាជ័យទ្វេភាគី" មិនស្មើនឹងចំណាយពេលវេលាមកស្តាប់ គំនិតផ្តួចផ្តើមរបស់ចិនសិន៕

វិទ្យុមិត្តភាពកម្ពុជាចិន