(ប៉េកាំង)៖ រសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក Xi Jinping អគ្គលេខាធិការនៃគណកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការកំណែទម្រង់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការកំណែទម្រង់ ដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលបានពិនិត្យពិភាក្សានិងអនុម័តលើ «មតិយោបល់ស្តីពីការធ្វើកំណែទម្រង់លើយន្តការគ្រប់គ្រងដីធ្លី ដើម្បីបង្កើនសមត្ថភាពធានាដល់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ក្នុងតំបន់អំណោយផល» និង «មតិយោបល់ស្តីពីការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយ» ជាដើម។

លោក Xi Jinping បានគូសបញ្ជាក់ថា គួរបង្កើតនិងកែសម្រួលឱ្យកាន់តែល្អចំពោះយន្តការគ្រប់គ្រងដីធ្លី ដែលតភ្ជាប់ដោយមានប្រសិទ្ធភាពខ្ពស់ នឹងគោលនយោបាយម៉ាក្រូ និងការអភិវឌ្ឍក្នុងតំបន់ លើកកម្ពស់កម្រិតជាក់លាក់ដល់ ការបែងចែកដីធ្លីឱ្យបានត្រឹមត្រូវនិងអត្រាប្រើប្រាស់ដីធ្លី ជំរុញឱ្យបង្កើតនិម្មាបនកម្មអភិវឌ្ឍដែលមានតួនាទីសំខាន់ ក្រោមការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍដីធ្លីមានសណ្តាប់ធ្នាប់ ដើម្បីបង្កើនសមត្ថភាពធានាបាននូវការអភិវឌ្ឍដីធ្លី ប្រកបដោយគុណភាពខ្ពស់ក្នុងតំបន់អំណោយផល៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន