(ប៉េកាំង)៖ វេលាម៉ោង២០ យប់ថ្ងៃទី៩ ខែកុម្ភៈ «កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានជួបជាមួយទស្សនិកជនទាំងជាតិ និងអន្តរជាតិតាមពេលកំណត់ ។ កម្មវិធីរាត្រីសមោសរលើកនេះ បានផ្សព្វផ្សាយចម្រុះតាមរយៈ “គំនិត+សិល្បៈ+បច្ចេកទេស” និងប្រើការសម្តែង ប្រកបដោយភាពប្រាកដប្រជា សប្បាយរីករាយនិងស្រស់ស្អាត ដើម្បីប្រមូលផ្តុំនូវសមិទ្ធផល និងក្តីរំភើបចិត្តក្នុងពេញមួយឆ្នាំកន្លងផុតទៅនេះ ហើយបានផ្តល់នូវ “កម្មវិធីសិល្បៈ”ប្រកបដោយក្តីរំភើបចិត្តនិងមនោសញ្ចេតនា ស្មោះត្រង់ដល់ទស្សនិកជន។

ទ្រង់ទ្រាយរបស់អ្នកប្រើប្រាស់កម្មវិធីប្រព័ន្ធសារព័ត៌មានបែបថី្មក្នុងស្រុក និងចំនួននៃការទស្សនាការផ្សាយផ្ទាល់ នៃកម្មវិធីរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សុទ្ធតែបានបំបែកកំណត់ត្រាថ្មី ។ គិតរហូតដល់វេលាម៉ោង២៤ យប់ថ្ងៃទី៩ ខែកុម្ភៈ ទ្រង់ទ្រាយរបស់អ្នកប្រើប្រាស់កម្មវិធីប្រព័ន្ធសារព័ត៌មានបែបថ្មី ទស្សនាការផ្សាយផ្ទាល់នៃកម្មវិធីរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន គឺ៦៧៩លាននាក់ ចំនួននៃការទស្សនាការផ្សាយផ្ទាល់គឺ១៥០១លានលើក ដែលបានកើនជាង១២,៦៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។

ប៉ុស្តិ៍ភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ី នៃបណ្តាញទូរទស្សន៍អន្តរជាតិចិន ហៅកាត់CGTN និងប្រព័ន្ធសារព័ត៌មានបែបថ្មីផ្សព្វផ្សាយទៅកាន់ បរទេសចំនួន៦៨ភាសា បានសហការជាមួយប្រព័ន្ធសារព័ត៌មា នចំនួនជាង២១០០ នៃប្រទេសនិងតំបន់ចំនួន២០០នៅលើពិភពលោក ដូចជាប្រទេសអាមេរិក អង់គ្លេស បារាំង អ៊ីតាលី រុស្ស៊ី ជប៉ុន ប្រេស៊ីល អូស្រ្តាលី ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម សិង្ហបុរីនិងអាហ្វ្រិកខាងត្បូងជាដើម ដើម្បីផ្សាយផ្ទាល់ឬផ្សាយដំណឹងក្នុងពេលតែមួយអំពី កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅទូទាំងពិភពលោក បរិមាណអានបានលើសពី៦៤៩លានលើក បរិមាណទស្សនាវីដេអូឃ្លីបបានលើសពី២១០ លានលើក។

អេក្រង់ធំទូលាយសាធារណៈ ចំនួនជាង៣ពាន់ផ្ទាំងនៃទីក្រុងចំនួន៩០ របស់ប្រទេស៤៩ បានផ្សាយផ្ទាល់និងធ្វើបទបង្ហាញពី កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៤ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ទស្សនិកជនទូទាំងពិភពលោកបានទទួលអារម្មណ៍ពី ភាពទាក់ទាញជាពិសេសរបស់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវប្បធម៌ប្រជាជាតិចិន ក្នុងបរិយាកាសបុណ្យចូលឆ្នាំថ្មីដ៏សប្បាយរីករាយ៕

វិទ្យុមិត្តភាពកម្ពុជាចិន