(ហ្កាហ្សា)៖ ក្រុមអ្នកប្រយុទ្ធហាម៉ាស គ្រោងនឹងដោះលែងចំណាប់ខ្មាំងបន្ថែម នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះ ជាថ្នូរនឹងការដោះលែងអ្នកទាស ប៉ាឡេស្ទីនពីពន្ធនាគារអ៉ីស្រាអែល ហើយនេះជាការបង្កើនក្ដីសង្ឃឹមដល់ក្រុមគ្រួសារសាច់ញាតិចំណាប់ខ្លាំងដែលកំពុងទន្ទឹងជួបជុំជាមួយមនុស្ស ជាទីស្រឡាញ់របស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមអ្នកសម្របសម្រួលមកពីកាតា ត្រូវបានរំពឹងថានឹងប្រកាសពីចំនួនអ្នកទោស និងចំណាប់ខ្មាំងត្រូវដោះលែងនៅថ្ងៃសៅរ៍នេះ ជាផ្នែកមួយនៃ ការដោះដូរអ្នកទោស និងចំណាប់ខ្មាំងលើកទី២ ចាប់តាំងពីបទឈប់បាញ់រយៈពេល៤ថ្ងៃ ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ចូលជា ធរមានកាលពីថ្ងៃសុក្រមក។ អាជ្ញាធរអ៉ីស្រាអែល បានបញ្ជាក់ថាពួកគេទទួលបានបញ្ជីឈ្មោះចំណាប់ខ្មាំងដែលនឹងត្រូវដោះលែង ប៉ុន្តែមិនបាន បញ្ជាក់លម្អិតពីចំនួន និងពេលវេលានោះទេ។

គួរបញ្ជាក់ថា ក្នុងថ្ងៃដំបូងនៃបទឈប់បាញ់ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំង ២៤នាក់ ក្នុងនោះរួមមានជនជាតិអ៉ីស្រាអែល ១៣នាក់ ជនជាតិថៃ ១០នាក់ និងហ្វីលីពីនម្នាក់ ខណៈអ៉ីស្រាអែលដោះលែងស្រី្ត និងកុមារប៉ាឡេស្ទីន ៣៩នាក់ពីពន្ធនាគារ៕