(ប៉េកាំង)៖ ថ្ងៃទី២៣ ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតសាទរ ចំពោះការបើកពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី២។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ពាណិជ្ជកម្មឌីជីថលសកលកំពុងរីកចម្រើនយ៉ាងផុលផុស ដែលបានក្លាយទៅជាចំណុចលេចធ្លោថ្មីនៃពាណិជ្ជកម្មអន្តរជាតិ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសចិនបានតភ្ជាប់យ៉ាងសកម្ម ជាមួយក្បួនច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ប្រកបដោយស្តង់ដារខ្ពស់ បង្កើតនិងធ្វើឱ្យមានសុក្រិតភាព នូវប្រព័ន្ធអភិបាលកិច្ចខាងពាណិជ្ជកម្មឌីជីថល ជំរុញកំណែទម្រង់ ច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍនៃពាណិជ្ជកម្មឌីជីថល ក៏ដូចជាផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មី របស់ប្រទេសចិនដោយឥតឈប់ឈរ។ សង្ឃឹមថា ភាគីនានានឹងប្រើប្រាស់ដោយពេញលេញ នូវវេទិកាពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល ដើម្បីរួមគ្នាពិភាក្សាពីកិច្ចសហប្រតិបត្តិការ រួមគ្នាជំរុញការអភិវឌ្ឍ រួមគ្នាចែករំលែកសមិទ្ធផលនិងចាប់ដៃគ្នា ដើម្បីកសាងពាណិជ្ជកម្មឌីជីថលទៅជាម៉ាស៊ីនក្បាលថ្មី សម្រាប់ការអភិវឌ្ឍរួម ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករថ្មីទៅក្នុង កំណើនសេដ្ឋកិច្ចពិភពលោក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន