(ម៉ានីល)៖ ក្រសួងការបរទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កម្មករហ្វីលីពីនរាប់សិបនាក់ ត្រូវបានជម្លៀសចេញពីប្រទេសលីបង់ ចំពេលមានការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលផ្តោតលើភាគខាងជើងនៃប្រទេសនេះ ដោយមានកម្មករជាច្រើនកំពុងស្វែងរកការវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញវិញ។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣។

បច្ចុប្បន្ន ប្រជាជនហ្វីលីពីនប្រហែល ១៧,០០០ នាក់កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសលីបង់ ហើយអាជ្ញាធរនៅទីក្រុងម៉ានីលបានដាក់ពួកគេនៅក្រោម «ការប្រកាសអាសន្នកម្រិត ៣» ដែលមានន័យថា ពលរដ្ឋហ្វីលីពីនកំពុងត្រូវបានជំរុញឱ្យចាកចេញពីប្រទេសនេះ។

ការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត ត្រូវបានគេគ្រោងនឹងចាប់ផ្តើមតាំងពីនៅចុងខែតុលាមក នៅដែលការប្រយុទ្ធគ្នាបានកើនឡើងនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ដោយមានក្រុមយុទ្ធជនហេសបូឡា និងកងកម្លាំងអ៊ីស្រាអែលបានបាញ់មីស៊ីលដាក់គ្នាជាប្រចាំថ្ងៃ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារឥតត្រាប្រណី នៅលើតំបន់ហ្គាហ្សាស្ទ្រីប។

អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Eduardo de Vega បានប្រាប់សារព័ត៌មាន Arab News ថា «ភាពតានតឹងកំពុងកើនឡើង» ដោយលោកសង្កត់ធ្ងន់ថា «មនុស្ស ៥៥ នាក់ត្រូវបានជម្លៀសចេញ និង ៨នាក់ទៀតនឹងត្រូវជម្លៀសចេញឆាប់ៗ ហើយប្រហែល ៩០ នាក់កំពុងដំណើរការនៅឡើយ»៕

រូបភាពពី AFP