(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ អ៊ុយក្រែន អះអាងពីការវាយទម្លុះខ្សែការពារកងកម្លាំងរុស្ស៉ី ខណៈលោក ហ្សេលេនស្គី ទៅដល់ទីក្រុងញូវយ៉ក

២៖ តៃវ៉ាន់ ថាយន្ដហោះចម្បាំងចិន ៥៥គ្រឿង ត្រូវបានប្រទះឃើញនៅក្បែរដែនកោះរបស់ខ្លួន

៣៖ អូស្ត្រាលី ចាយលុយ ៩៦៥លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពស៊ើបការណ៍ នៅដែនសមុទ្រ

៤៖ ក្រុមប្រទេស G7 ទទូចឱ្យចិនដាក់សម្ពាធលើរុស្ស៉ី ដើម្បីជួយបញ្ឈប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន

៥៖ យោធានៃក្រុមប្រទេសអាស៊ាន ចាប់ផ្តើមការធ្វើសមយុទ្ធរួមដំបូងបំផុត នៅឥណ្ឌូណេស៉ី

៦៖ លោក ស៉ី ជិនពីង៖ ចិន និងសហរដ្ឋអាមេរិក គួរតែសម្រេចឱ្យបាននូវការរួមរស់ជាមួយគ្នាដោយសន្តិភាព