(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សេតវិមានទទួលស្គាល់ថា លោក បៃដិ នឹងជួបប្រធានាធិបតីអ៊ុយក្រែន នៅអាមេរិកក្នុងសប្តាហ៍ក្រោយ ហើយនឹងមានការប្រកាសជំនួយបន្ថែម

២៖ រដ្ឋមន្រ្តីអ៊ុយក្រែន ប្តេជ្ញាបង្កើនចំនួនយន្តហោះដ្រូនសម្រាប់វាយប្រហារលើនាវាចម្បាំងរុស្ស៉ី

៣៖ ប្រមុខការពារជាតិរុស្ស៉ី នាំលោក គីម ជុងអ៊ុន ទស្សនាមីស៉ីលល្បឿនលឿនជាងសំឡេង និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត

៤៖ លោក Erdogan៖ តួកគី អាចចែកផ្លូវជាមួយ EU ប្រសិនបើចាំបាច់

៥៖ អវកាសយានិកអាមេរិកម្នាក់និងរុស្ស៉ី២នាក់ ធ្វើដំណើររួមគ្នាទៅដល់ស្ថានីយអវកាសអន្តរជាតិ

៦៖ ព្យុះទីហ្វុង Lee ប្រែទៅជាព្យុះត្រូពិក ពេលជិតទៅដល់រដ្ឋ New England របស់សហរដ្ឋអាមេរិក និងប្រទេសកាណាដា