(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
១៖ លោក គីម ជុងអ៊ុន ថាដំណើរទស្សនកិច្ចរបស់លោក បង្ហាញពីសារៈសំខាន់យុទ្ធសាស្ត្រនៃទំនាក់ទំនងជាមួយរុស្ស៉ី
២៖ ក្រសួងសុខាភិបាលអ៉ីស្រាអែល ណែនាំមនុស្សមួយចំនួនឱ្យពាក់ម៉ាស នៅតាមទីកន្លែងបិទជិត ចំពោះមុខការកើនឡើងជាថ្មីនូវករណីឆ្លង កូវីដ១៩
៣៖ អាជ្ញាធរចិន បើកប្រតិបត្តិការតាមចាប់សត្វក្រពើជាង ៧០ក្បាល ដែលរួចចេញពីកសិដ្ឋាន ដោយសារទឹកជំនន់នៅភាគខាងត្បូងប្រទេស
៤៖ លោក គីម ជុងអ៊ុន និងលោក ពូទីន ជួបគ្នាហើយ នៅឯមូលដ្ឋានបាញ់បង្ហោះយានអវកាស Vostochny
៥៖ ជប៉ុនផ្លាស់ប្តូររដ្ឋមន្រ្តីការពារជាតិនិងការបរទេស ក្នុងការរុះរើគណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំ
៦៖ មានកុមារជាង៣៣០លាននាក់ជុំវិញពិភពលោក ដែលកំពុងរស់នៅក្រោមភាពទីទាល់ក្រខ្លាំងបំផុត, នេះបើតាមការអង្គការ UNICEF