(ប៉េកាំង)៖ កិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០ ឬកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue ក្នុងប្រ ទេសសិង្ហបុរីរវាងពីថ្ងៃទី២ដល់៤មិថុនាទើបបានបញ្ចប់ ប៉ុន្តែបានបង្ហាញនូវការប្រឈមមុខ ស្រួចស្រាវដាក់គ្នារវាងប្រទេសចិននិងសហរដ្ឋអាមេរិក។ តើការប្រឈមមុខដាក់គ្នារវាងប្រ ទេសមហាអំណាចទាំង២នេះ ផ្តល់លទ្ធផលយ៉ាងណាដល់ប្រទេសក្នុងតំបន់ជាពិសេសអាស៊ាន?

កិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០ ឬកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue ក្នុងប្រ ទេសសិង្ហបុរីរវាងពីថ្ងៃទី២ដល់៤មិថុនាទើបបានបញ្ចប់ ប៉ុន្តែបានបង្ហាញនូវការប្រឈមមុខ ស្រួចស្រាវដាក់គ្នារវាងប្រទេសចិននិងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន លោក Li Shangfu កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊្ហីនតោនថា បានព្យាយាមធ្វើឱ្យ មានអស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក។ ការចោទប្រកាន់នេះ បានធ្វើឡើងគឺនៅតែប៉ុន្មានម៉ោង បន្ទាប់ពីមានហេតុការណ៍មួយ ដែលមាននាវាចម្បាំងរ​បស់ចិននិងសហរដ្ឋអាមេរិកវិះតែនឹងប៉ះ ទង្គិច ក្នុងហេតុការណ៍កើតឡើងក្នុងដែនទឹកច្រកសមុទ្ទតៃវ៉ាន់ Taiwan Strait ដែលស្ថិតនៅ
ចន្លោះកោះតៃវ៉ាន់និងប្រទេសចិន។

សហរដ្ឋអាមេរិកដែលមានគោលដៅបំបែកមហាកំពែងចិន បានរៀបចំនូវយុទ្ធសាស្ត្រប្រមូល ផ្តុំប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន និងប្រមែប្រមូលបណ្តាប្រទេសដែលមានជម្លោះដែនទឹក ជាមួយនឹងប្រទេសចិនបង្កើតជាប្លុកផ្សេងៗដែលមានទិសដៅតែមួយ គឺការប្រឆាំងនឹងឥទ្ធិពល របស់ចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដូចជាក្រុមសម្ព័ន្ធ AUKUS និង QUAD នោះជាដើមដែល ប្រទេសចិនបានមើលឃើញថា គឺជាការប៉ុនប៉ងបង្កើតនូវក្រុមបក្ខសម្ព័ន្ធយោធា NATO ថ្មី NATO-LIKE ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះដើម្បីបង្កហេតុជាមួយនឹងប្រទេសចិន។

ថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់កិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០ ក្នុងប្រទេសសិង្ហបុរីនោះ លោក Li Shangfu បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុង «ញុះញង់ឱ្យមានការប្រឈម មុខដាក់គ្នាក្នុងប្លុកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន»។ រដ្ឋមន្ត្រីការពារជាតិចិនបានថ្លែងថា រដ្ឋា ភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត កំពុងបង្កើតច្បាប់ដើម្បីស្វែងរកការត្រួតត្រានៅ​ក្នុងតំបន់។ លោក Li Shangfu បានព្រមានថាបើក្រុមសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានបង្កើតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមែននោះ តំបន់នេះនឹងត្រូវធ្លាក់ចូលក្នុងទំនាស់ជាមិនខាន។

លោក Li Shangfu បានព្រមានជុំវិញការចង់បង្កើតក្រុមបក្ខសម្ព័ន្ធយោធា NATO ថ្មី ឬ NATO-LIKE ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះថា «អាស៊ីប៉ាស៊ីហ្វិកបច្ចុប្បន្ន ត្រូវការកិច្ចសហប្រតិបត្តិការរួមគ្នា ដោយបើកចំហរ ប៉ុន្តែមិនមែនការបង្កើតបែងចែកជាក្រុមតូចៗនោះឡើយ»។ លោកបានថ្លែងបន្តថា គេមិនត្រូវបំភ្លេចនូវគ្រោះមហន្តរាយធ្ងន់ធ្ងរដែលនាំមកនូវសង្គ្រាមលោកទាំង២លើកមកដល់ ប្រជាជននៃប្រទេសទាំងឡាយលើពិភពលោកនោះឡើយ។ គេមិនត្រូវ បណ្តោយឱ្យប្រវត្តិសាស្ត្រប្រកបដោយសោកនាដកម្មបែបនោះកើតមានសាជាថ្មីទៀតបានឡើយ។

លោក Li Shangfu នៅបានព្រមានផងដែរថា «ការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ» រវាងសហរដ្ឋអាមេរិក និងចិន នឹងក្លាយជា «គ្រោះមហន្តរាយដែលមិនអាចទ្រាំទ្របានសម្រាប់ពិភពលោកឡើយ»

ការព្រមានរបស់លោករដ្ឋមន្ត្រីការពារជាតិចិន បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue ក្នុងសឹង្ហបុរីនោះថា សង្រ្គាមលើកោះតៃវ៉ាន់ នឹងធ្វើឱ្យមានការ «បំផ្លិចបំផ្លាញ» និងប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោក «តាមរបៀបដែលគេនឹងមិននឹកស្មានដល់ឡើយ»

សម្តីចោទប្រកាន់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី សហរដ្ឋអាមេរិកបានចោទប្រកាន់នាវាចម្បាំងចិនថា បានបើកកាត់មុខនាវាអាមេរិកដែលកំពុង ចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកកាណាដានៅច្រកសមុទ្រតៃវ៉ាន់ ដែលព្រឹត្តិការណ៍នោះ បានបង្ខំឱ្យនាវាអាមេរិក បន្ថយល្បឿនដើម្បីជៀសវាងការប៉ះទង្គិចគ្នា។

ក្នុងពេលសាកសួរដើម្បីចង់ដឹងអំពីការចោទថាសហរដ្ឋអាមេរិកព្យាយាមធ្វើឱ្យមានអស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិកនោះ លោករដ្ឋមន្ត្រីការពារជាតិចិន Li Shangfu បាននិយាយថា វត្តមាន កងទ័ពជើងទឹកអាមេរិកស្ថិតនៅក្នុងច្រកសមុទ្រចន្លោះដែនទឹកចិននិងតៃវ៉ាន់ គឺជាឧទាហរណ៍ដែលបង្ហាញថាក្រុងវ៉ាស៊ីនតោន បង្កើតភាពចលាចលនៅក្នុងតំបន់។

លោក Li Shangfu បានថ្លែងថា នាវាចម្បាំងអាមេរិកដែលបានធ្វើដំណើរក្នុងច្រកនោះ មិនមែន ជាដំណើរមកដើរលេងសុខៗ នោះទេ ប៉ុន្តែវាគឺជាការបង្កហេតុ។ លោក Li Shangfu បាននិ យាយទៀតថា ប្រសិនបើសហរដ្ឋអាមេរិកនិងមហាអំណាចបរទេសផ្សេងទៀតគ្មានបំណងចង់ ប្រឈមមុខដាក់គ្នានោះទេ ពួកគេមិនគួរបញ្ជូនឧបករណ៍យោធារបស់ពួកគេ ទៅក្បែរប្រ ទេសចិននោះទេ។

លោក Li Shangfu បានដាក់សំណួរសួរមកវិញថា ហើយចុះហេតុអ្វីបានជារឿងទាំងនេះ បែរជាមកកើតឡើងនៅក្បែរនឹងប្រទេសចិន? ហើយហេតុអ្វីបានជាវាមិនទៅកើតឡើងនៅជិត បណ្តាប្រទេសដទៃនោះទៅ? លោក Li Shangfu បាន​ព្រមានទៅសហរដ្ឋអាមេរិកថា​៖ «ចូរអ្នក​គិត​តែពី​រឿង​របស់​អ្នកឯងទៅ​» ។

កប៉ាល់អាមេរិកនិងកប៉ាល់ចិនវិះបុកគ្នា
ទីបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបាននិយាយថា នាវាពិឃាតរបស់ចិនបាន បើកកាត់ពីមុខ ​ក្បាលនាវា USS Chung-Hoon ក្នុងអំឡុងពេលការធ្វើសមយុទ្ធរួមគ្នារវាង នាវាកងទ័ពជើងទឹក អាមេរិក និងកាណាដានៅច្រកសមុទ្រតៃវ៉ាន់។

យោងតាមសហរដ្ឋអាមេរិក កប៉ាល់ចិនក្នុងពេលនោះ បានបើកចូលមកជិតស្ថិតក្នុងចម្ងាយ ប្រមាណជាង១៣០ម៉ែត្រនៃកប៉ាល់USS Chung-Hoon។ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអា មេរិកបាននិយាយថា «កប៉ាល់ Chung-Hoon នៅតែរក្សាទិសដៅទៅមុខ ប៉ុន្តែបានបន្ថយល្បឿនត្រឹមតែ 10 knots ដើម្បីជៀសវាងការប៉ះទង្គិចគ្នា»។

សេចក្តីថ្លែងការណ៍អាមេរិកដដែលបានចោទថានាវា​ចិន​បានធ្វើសកម្មភាពក្នុងលក្ខណៈដែល គ្មាន ​សុវត្ថិភាព និងថា​បាន​បំពាន​លើ​ច្បាប់​ផ្លូវ​សមុទ្រ​នៃ​ការ​ឆ្លងកាត់​ក្នុង​ដែនទឹក​អន្តរជាតិថែម ទៀត។ឧប្បត្តិហេតុវិះបុកគ្នានេះ ត្រូវបានថតតាមវីដេអូដោយអ្នកកាសែត Global News របស់ ប្រទេសកាណាដាដែលជិះលើនាវាចម្បាំង HMCS Montreal ដែលធ្វើដំណើរជាមួយនឹង កប៉ាល់ចម្បាំង Chung-Hoon ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ អ្នកនាំពាក្យបញ្ជាការដ្ឋានស្លាបខាងកើត របស់កងទ័ពរំដោះប្រជាជនចិនលោកវរសេនីយឯក Shi Yi បានថ្លែងថា កងកម្លាំងរំដោះប្រជា ជនចិនបានចាត់ចែងលើស្ថានការណ៍ទាំងនេះផ្អែកលើច្បាប់និងបទបញ្ញត្តិ។
វរសេនីយ៍ឯក Shi Yi បានថ្លែងទៀតថា «បណ្តាប្រទេសដែលពាក់ព័ន្ធកំពុងបង្កបញ្ហានិងហានិ ភ័យដោយចេតនារបស់ពួកគេនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ពួកគេចង់បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបញ្ជូនសញ្ញាដ៏ខុសមួយទៅកាន់ក្រុមកងកម្លាំង «ឯករាជ្យតៃវ៉ាន់»។

ឧបទ្ទវហេតុនេះគឺជាលើកទីពីរក្នុងរយៈពេលប្រមាណពីរសប្តាហ៍នេះ។ សហរដ្ឋអាមេរិកកាល ពីសប្តាហ៍មុនបានចេញសេចក្តីថ្លែងការណ៍មួយនិយាយថា យន្តហោះចម្បាំងរបស់ចិនមួយគ្រឿង ក៏ធ្លាប់បានធ្វើការហោះហើរដោយគ្មានសុវត្ថិភាពនេះក្នុងពេលចង់ស្ទាក់ចាប់យន្តហោះ ចារកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងដែនអាកាសអន្តរជាតិ លើសមុទ្រចិនខាងត្បូង កាលពី សប្តាហ៍មុនផងដែរ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកLloyd Austin បានហៅសកម្មភាព នាវារប​ស់ចិនវេលាថ្មីៗចុងក្រោយនេះទៀតថា ជាសកម្មភាពប្រកបដោយគ្រោះថ្នាក់។

លោក Lloyd Austin បានថ្លែងកាលពីថ្ងៃអាទិត្យ អំពាវនាវដល់ថ្នាក់ដឹកនាំកងកម្លាំងរំដោះប្រ ជាជនចិនត្រូវ «ធ្វើអ្វីដែលត្រឹមត្រូវដើម្បីទប់ស្កាត់កុំឱ្យមានហេតុការណ៍ទាំងនេះបានកើតឡើង»។ លោកបានថ្លែងថា «គ្រោះថ្នាក់នឹងអាចកើតឡើងបាន ហើយវានឹងបណ្តាលឱ្យគេមិនអាច គ្រប់គ្រងបានឡើយ»

ប៉ុន្តែក្នុងប្រតិកម្មមួយតបទៅវិញ ឧត្តមសេនីយឯកជីន ជាងហ្វេង Jing Jianfeng នៃកងទ័ព រំដោះប្រជាជនចិន បានប្រាប់ទូរទស្សន៍រដ្ឋចិន CCTV វិញថា សម្តីធ្វើអត្ថាធិប្បាយរបស់រដ្ឋ មន្ត្រីការពារជាតិអាមេរិកលើកោះតៃវ៉ាន់ គឺជាការ «ខុសទាំងស្រុង»

លោក ជីន ជាងហ្វេង បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានព្យាយាម «ពង្រឹងអនុត្តរភាព របស់ខ្លួននិងបាបង្កឱ្យមានការប្រឈមមុខដាក់គ្នា»។ លោកបាននិយាយបន្ថែមថា សកម្មភាព របស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យខូចដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ស្ថានការណ៍ប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនកាន់ តែកើនឡើង ជាពិសេសចាប់តាំងពីសហរដ្ឋអាមេរិកបានបាញទម្លាក់ប៉េងប៉ោងព្យាករណ៍អា កាសធាតុរបស់ចិន ដែលបានហោះខុសគន្លងចូលក្នុងលំហរអវកាសរបស់សហរដ្ឋអាមេរិក កាលពីក្នុងខែកុម្ភៈឆ្នាំ២០២៣កន្លងមកនេះ។ រដ្ឋាភិបាលអាមេរិកបានចោទថា ប៉េងប៉ោងរបស់ចិននោះ គឺជាឧបករណ៍ស៊ើបការណ៍យោធា ប៉ុន្តែចិនបានបដិសេធ។ ក្រោយការបាញ់ប៉េងប៉ោងរបស់ចិននោះមក រដ្ឋមន្ត្រីការបរទេសអាមេរិក បានលុបចោលដំណើរទស្សនកិច្ចរបស់ខ្លួនមកកាន់ប្រទេសចិន ប៉ុន្តែក្រោយមកបាន ព្យាយាមរកវិធីកែលំអទំនាក់ទំនងសាឡើងវិញ ប៉ុន្តែមិនបានបោះបង់ចោលនូវបញ្ហាចង់ជ្រៀត ជ្រែកផ្ទៃក្នុងរបស់ចិន ដោយការជម្រុញឱ្យតៃវ៉ាន់ក្លាយជាទឹកដីឯករាជ្យចេញពីការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងកិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០ឬកិច្ចប្រជុំកំពូល សន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសឹង្ហបុរីរវាងពីថ្ងៃទី២ដល់៤មិថុនាឆ្នាំ២០២៣ ប្រទេសចិន បានបដិសេធការស្នើរបស់សហរដ្ឋអាមេរិក លើការចង់ជួបគ្នាទ្វេភាគីរវាងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំង២ បើទោះបីជារដ្ឋមន្ត្រីការពារជាតិ Li Shangfu និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ត្រូវគេឃើញបានចាប់ដៃស្វាគមន៍គ្នាក្នុងពិធីជប់លាងមួយកាលពីយប់ថ្ងៃទី ២មិថុនានោះក៏ដោយ។

នៅក្នុងសុន្ទរកថានៅព្រឹកថ្ងៃសៅរ៍ទី៣មិថុនា លោក Austin បាននិយាយរិះគន់ចំពោះ ប្រ ទេសចិនពាក់ព័ន្ធនឹងឧប្បត្តិហេតុលើដែនអាកាសកន្លងមកនោះ និងបានបញ្ជាក់ជំហរ ថា សហរដ្ឋអាមេរិកនឹងគាំទ្រសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូប្រឆាំងនឹងសកម្មភាពចិនដែល លោកបានចាត់ទុកថាជាអំពើបង្ខិតបង្ខំ និងការគំរាមកំហែង។

ការប្រឈមមុខដាក់គ្នារវាងចិននិងសហរដ្ឋអាមេរិក ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានធ្វើឱ្យប្រ ទេសក្នុងតំបន់ជាពិសេសប្រទេសអាស៊ានមានការព្រួយបារម្ភ។

រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី លោក Ng Eng Hen បានថ្លែងក្នុងកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue កាលពីថ្ងៃទី៣មិថុនាថា បើសិនជាមានការផ្ទុះសង្គ្រាមក្នុងឥណ្ឌូប៉ាស៊ីហ្វិកមែននោះ សង្គ្រាមដែលកើតឡើង២ទន្ទឹមគ្នាទាំងក្នុងអឺរ៉ុបផង និងក្នុងអាស៊ីផងវាគឺជា គ្រោះមហន្តរាយរបស់ពិភពលោកជាមិនខានឡើយ។

ក្នុងកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue នោះផងដែររដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto បានអំពាវនាវការបង្កើតតំបន់គ្មានយោធា ដែលជាវិធីមួយក្នុងការ បញ្ចៀសសង្គ្រាម។ លោកបានស្នើឱ្យភាគីដែលមានជម្លោះត្រូវបញ្ឈប់នូវអំពើអមិត្តដាក់គ្នាទៅ វិញទៅមក និងលោកបានលើកឡើងបង្ហាញថា ប្រទេសក្នុងតំបន់អាស៊ានគឺជាប្រទេសដែល ធ្លាប់រងនឹងសង្គ្រាមនិងការកាប់សម្លាប់បង្ហូរឈាមច្រើនដងរួចមកហើយ ដែលគេគប្បីត្រូវតែបញ្ចៀស។
លោក Prabowo Subianto បានថ្លែងថា «យើងដែលរស់នៅក្នុងអាស៊ី យើងរួមសុខទុក្ខគ្នា បើមានជម្លោះនៃសង្រ្គាម។ សង្គ្រាមនៅក្នុងអាស៊ីនេះ វាប្រហែលជាអាចបង្កគ្រោះមហន្តរាយខ្លាំងជាង មានការបង្ហូរឈាមច្រើនជាងអ្វីនៃសង្គ្រាមកើតឡើងក្នុងប្រទេសអ៊ុយក្រែន។ លោកបានថ្លែងថា «ចូរសួរទៅពលរដ្ឋវៀតណាម… សួរទៅពលរដ្ឋកម្ពុជា សួរគេថា តើកម្ពុជា និងវៀតណាម បានរងនឹងសង្គ្រាមឈ្លានពាននេះប៉ុន្មានដងរួចមកហើយ?»

លោកបានថ្លែងទៀតថា «ចូរសួរទៅប្រជាពលរដ្ឋឥណ្ឌូណេស៊ីរបស់យើង តើឥណ្ឌូណេ​ស៊ី​ត្រូវបាន​គេ​ឈ្លាន​ពាន​ប៉ុន្មាន​ដងហើយ?» លោកបន្តថាយើងស្គាល់ណាស់សង្គ្រាម យើងចង់ដោះស្រាយ…យើង​ចង់​ជួយប៉ុន្តែ​ជាថ្មីម្តង​ទៀត វាមិនមែន​អាស្រ័យ​លើយើងទេ វាអាស្រ័យលើ​ភាគីពីរតែប៉ុណ្ណោះ»។ លោកបានសួរថា «តើអង្គការសហប្រជាជាតិដែលបង្កើតនោះគឺសម្រាប់អ្វីទៅ? បើមិនមែនបង្កើតដើម្បីការដោះស្រាយជម្លោះនោះទេ?»

លោកបានប្រាប់អ្នកចូលរួមទាំងឡាយ សូមឱ្យសួរទៅពលរដ្ឋនៅមជ្ឈិមបូព៌ា…សួរពលរដ្ឋនៅ អាហ្វ្រិក សួរពលរដ្ឋនៅកុងហ្គោ… ថាតើមានប្រទេសប៉ុន្មានហើយ ដែលបានឈ្លានពានដល់ពួកគេ?

លោក Prabowo Subianto បានទទូចស្នើឱ្យការដោះស្រាយនៃជម្លោះពិភពលោកនេះ​ ធ្វើឡើងតាម ក្របខណ្ឌរបស់អង្គការសហប្រជាជាតិ៕