(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ រដ្ឋមន្រ្តីការពារជាតិចិនប្រាប់វេទិកាសន្តិសុខ Shangri-La Dialogue ថា ទីក្រុងប៉េកាំងព្យាយាមចង់បានកិច្ចសន្ទនា ជាជាងការប្រឈមមុខគ្នា

២៖ កូរ៉េខាងជើងចោទក្រុមប្រឹក្សាសន្តិសុខ UN ជាដៃជើងនយោបាយរបស់អាមេរិក ក្រោយកោះប្រជុំជុំវិញការបង្ហោះផ្កាយរណបរបស់ខ្លួន

៣៖ ទីក្រុងបែរឡាំងស្នើឱ្យទីក្រុងប៉េកាំង ឈប់អូសទាញពីឡុតអាល្លឺម៉ង់ ដើម្បីយកទៅបង្ហាត់បង្រៀនក្រុមពីឡុតយោធាចិន

៤៖ អ៉ីរ៉ង់រួមជាមួយក្រុមប្រទេសជាប់ឈូងសមុទ្រពែរ្ស គ្រោងបង្កើតសម្ព័ន្ធភាពជើងទឹក ដើម្បីធានាស្ថិរភាពក្នុងតំបន់

៥៖ រុស្ស៉ីសម្រេចមិនអនុញ្ញាតឱ្យក្រុមអ្នកកាសែតលោកខាងលិច ចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង St Petersburg

៦៖ ក្រុមអវកាសយានិកចិន៣នាក់ ចុះមកដល់លើផែនដីវិញដោយសុវត្ថិភាព ក្រោយចំណាយពេលកន្លះឆ្នាំ ស្នាក់នៅក្នុងទីអវកាស