(ប៉េកាំង)៖ ថ្ងៃទី១ខែមិថុនា លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំណួរ និងណែនាំអំពីសភាពការណ៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ "ចិននិងអាហ្រ្វិកចាប់ដៃគ្នាផ្តល់ភាពកក់ក្តៅដល់កុមារ" ក្នុងសន្និសីទកាសែតជាប្រចាំថា ភាគីចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិត នៃភាពពិតប្រាកដ ភាពស្និទ្ធស្នាលនិងភាពស្មោះត្រង់ ផ្សព្វផ្សាយស្មារតីសហប្រតិបត្តិការ ដ៏មេត្រីភាពរវាងចិននិងអាហ្រ្វិក ដើម្បីរួមចំណែកថ្មីក្នុងការកសាងសហគមន៍ រួមវាសនារវាងចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មី។

លោកស្រីMaoNing បានថ្លែងថា ក្នុងឱកាសទិវាកុមារអន្តរជាតិនៅថ្ងៃទី១ខែមិថុនា លោកស្រីPeng Liyuan ភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិន និងសហព័ន្ធអភិវឌ្ឍន៍នៃស្ត្រីទីមួយអាហ្វ្រិកបានរួមគ្នា ផ្តួចផ្តើមឱ្យបំផុសព្រឹត្តិការណ៍ថែទាំសុខភាពរបស់កុមារកំព្រា អាហ្រ្វិកដែលមានចំណងជើងថា "ចិននិងអាហ្រ្វិកចាប់ដៃគ្នាផ្តល់ភាពកក់ក្តៅដល់កុមារ"។ ស្ថានទូតចិនប្រចាំបណ្តាប្រទេសអាហ្វ្រិក និងក្រុមវេជ្ជសាស្ត្រជាតិចិនប្រចាំនៅប្រទេសពាក់ព័ន្ធ បានចុះសួរសុខទុក្ខកុមារនៅតាមមណ្ឌលកុមារកំព្រា ឬស្ថាប័នពាក់ព័ន្ធនៅក្នុងតំបន់ ហើយបានធ្វើសកម្មភាពពិនិត្យសុខភាពដោយឥតគិតថ្លៃ ដើម្បីបញ្ជូននូវភាពកក់ក្តៅនិងការយកចិត្តទុកដាក់ពី ប្រទេសចិនដល់កុមារអាហ្វ្រិក ដែលបានបង្ហាញពីមិត្តភាពដ៏ស្មោះស្ម័គ្ររវាងប្រទេសចិន និងបណ្តាប្រទេសអាហ្វ្រិក៕

វិទ្យុមិត្តភាពកម្ពុជាចិន