(ប៉េកាំង)៖ ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣ លោកXi Jinpingប្រធានរដ្ឋចិនបានចាត់ ចែងការងារពន្លឿនកិច្ចកសាងប្រទេសខ្លាំងក្លា ខាងការអប់រំ។តើហេតុអ្វីត្រូវកសាង ប្រទេសចិនឲ្យទៅជាប្រទេសខ្លាំងក្លាខាងការអប់រំ?តើប្រទេសខ្លាំងក្លាខាងការអប់រំ

នឹងមានអត្ថន័យអ្វីខ្លះចំពោះការធ្វើទំនើបកម្មតាមបែបផែនចិន?តើការដែលប្រទេសចិនក្លាយជាប្រទេសខ្លាំងក្លាខាង ការអប់រំនឹងនាំមកនូវអ្វីខ្លះចំពោះពិភពលោក?

តើហេតុអ្វីត្រូវកសាងប្រទេសចិនឲ្យទៅជាប្រទេសខ្លាំងក្លាខាងការអប់រំ?លោកXi Jinpingប្រធានរដ្ឋចិនបានមានប្រសាសន៍ ថាការអប់រំមានភាពរុងរឿង ប្រទេសជាតិនឹងមានភាពរុងរឿងការអប់រំខ្លាំងប្រទេសជាតិនឹងខ្លាំង។ តាំងពី
បូរាណកាលមកប្រទេសចិនក៏ជាប្រទេសមួយ ដែលគោរពគ្រូបង្រៀននិងយកចិត្តទុកដាក់ចំពោះការអប់រំ។មូលហេតុដ៏សំខាន់មួយដែលប្រទេសចិនអាចបន្តអរិយធម៌ជាង៥០០០ឆ្នាំ ហូតដល់សព្វថ្ងៃគឺដោយសារយកចិត្តទុកដាក់ខ្លាំង ចំពោះការអប់រំ។បច្ចុប្បន្ននេះការធ្វើ ទំនើបកម្មតាមបែបផែនចិនដែលប្រជាជនចិនបាននិងកំពុង ខិតខំប្រឹងប្រែងកសាងគឺមានការទាក់ទង គ្នាយ៉ាងជិតស្និទ្ធ ជាមួយការអប់រំ។ ក្នុងយុទ្ធសាស្ត្រអភិបាលកិច្ច របស់លោក Xi Jinping ការកសាងប្រទេសចិនជាប្រទេសខ្លាំងក្លា ខាងការអប់រំគឺ ជាយុទ្ធសាស្ត្រនាំមុខសម្រាប់ការកសាងប្រទេសចិន ឲ្យទៅជាប្រទេសទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ គឺជាការទ្រទ្រង់ដ៏សំខាន់ដើម្បីសម្រេចបាននូវភាព ឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យាកម្រិតខ្ពស់ គឺជាផ្លូវដ៏មានប្រសិទ្ធភាព
ដើម្បីជំរុញប្រជាជនទាំងអស់ឲ្យមានជីវភាពធូរធារ និងជាគម្រោងមូលដ្ឋានសម្រាប់ជំរុញការស្តារប្រជាជាតិចិន ឲ្យមានភាពរុងរឿងឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។

តើប្រទេសចិនធ្វើដូចម្តេចដើម្បីកសាងខ្លួនឲ្យទៅជាប្រទេសខ្លាំងក្លាខាងការអប់រំ?នៅក្នុងការចាត់ចែងជាប្រព័ន្ធស្តីពីការកសាងប្រទេសចិន ឲ្យទៅជាប្រទេសខ្លាំងក្លាខាងការអប់រំរបស់លោក Xi Jinping គោលការណ៍នៃអភិបាលកិច្ចរបស់លោក
ដែលប្រកាន់ខ្ជាប់ជានិច្ចនោះគឺ «តម្កល់ប្រជាជនជាស្នូល»។ លោកបានលើកឡើងថា «ត្រូវធ្វើឲ្យប្រជាជនពេញចិត្តចំពោះការអប់រំ» ពោលគឺជំរុញឲ្យការអប់រំមាន តុល្យភាពបង្រួញគម្លាតនៃការអប់រំរវាងទីក្រុងនិងជនបទរវាង តំបន់និងតំបន់រវាងសាលានិងសាលា រវាងក្រុមមនុស្សនិងក្រុមមនុស្សដើម្បីធ្វើឲ្យកុមារគ្រប់រូប អាចទទួលបានការអប់រំប្រកបដោយតុល្យភាព និងមានគុណភាព។
ចំពោះការធ្វើទំនើបកម្មតាមបែបផែនចិនការសម្រេចបាននូវភាពឯករាជ្យម្ចាស់ ការខាងបច្ចេកវិទ្យាកម្រិតខ្ពស់និងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់គឺចំណុចសំខាន់បំផុត។ លោក Xi Jinping បានលើកឡើងថាការធ្វើការដើម្បីបម្រើដល់
ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់គឺជាភារកិច្ចសំខាន់ ក្នុងការកសាងប្រទេសខ្លាំងក្លាខាងការអប់រំ។ប្រទេសចិនត្រូវការជាបន្ទាន់នូវការជំរុញដោយមានប្រសិទ្ធភាព នូវការកសាងប្រទេសចិនឲ្យទៅជាប្រទេសខ្លាំងក្លា ខាងការអប់រំទៅជាប្រទេស ខ្លាំងក្លាខាងបច្ចេកទេសនិងទៅជាប្រទេសខ្លាំងក្លា ខាងធនធានមនុស្ស។

តើការដែលប្រទេសចិនជាប្រទេសខ្លាំងក្លាខាងការអប់រំនឹងនាំមកនូវអ្វីខ្លះចំពោះពិភពលោក? វប្បធម៌ប្រពៃណីរបស់ប្រទេសចិន អាចបន្តវេនរាប់ពាន់ឆ្នាំដោយមិនសាបសូន្យ មានមូលហេតុដ៏សំខាន់មួយទៀត គឺប្រទេសចិនប៉ិនប្រសប់ក្នុងការក្រេបយក វប្បធម៌បរទេសប្រកបដោយបរិយាប័ន្ន។ លោក Xi Jinping បានថ្លែងថាប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ នូវគំនិតអភិវឌ្ឍន៍
ដោយបើកចំហដែលប្រើប្រាស់ដោយមានប្រសិទ្ធភាពនូវធនធានខាងការអប់រំ ល្អបំផុតលើពិភពលោកនិងកត្តានវានុវត្តន៍ ដើម្បីធ្វើឲ្យប្រទេសចិនក្លាយទៅជា មជ្ឈមណ្ឌលអប់រំដ៏សំខាន់លើពិភពលោក ដែលមានកម្លាំងឥទ្ធិពលខ្លាំង។ប្រទេស
ចិនសកម្មចូលរួមអភិបាលកិច្ចខាងការអប់រំសកល ខណៈជំរុញយ៉ាងខ្លាំងក្លានូវ គម្រោង «បន្តការសិក្សានៅប្រទេសចិន»។ប្រទេសចិនខិតខំប្រឹងប្រែងជំរុញការបើកចំហទំនុកចិត្ត និងធ្វើកិច្ចសហប្រតិបត្តិការខាងបច្ចេកទេសអន្តរជាតិដើម្បីរួម
ចំណែកកាន់តែច្រើនសម្រាប់ការជំរុញ ឲ្យអរិយធម៌មនុស្សជាតិវិវឌ្ឍទៅមុខ៕

វិទ្យុមិត្តភាពកម្ពុជាចិន