(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ កូរ៉េខាងជើង បញ្ជាក់ថានឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធា ដំបូងបំផុត នៅខែមិថុនា

២៖ ចិន បដិសេធជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក, នេះបើតាមមន្ទីរបញ្ចកោណ​

៣៖ អគារមួយចំនួននៅទីក្រុងមូស្គូ រងការខូចខាតដោយសារដ្រូន ខណៈប៉ុន្មានគ្រឿងទៀតត្រូវបានបាញ់កម្ទេច ពេលពួកវាកំពុងឆ្ពោះទៅរដ្ឋធានីរបស់រុស្ស៉ី

៤៖ មនុស្សជំនិតលោក ហ្សេលេនស្គី៖ រូបមន្តសន្តិភាពរបស់អ៊ុយក្រែន ជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ី

៥៖ លោក នីកូឡាស់ ម៉ាឌូរ៉ូ ថាវ៉េណេស៊ុយអេឡា ចង់ចូលរួមជាមួយក្រុមប្រទេស BRICS

៦៖ យ៉ាងហោច១០នាក់បានស្លាប់ និង៥៥នាក់រងរបួស ក្នុងឧបទ្ទវហេតុរថយន្តក្រុងដឹកអ្នកធម្មយាត្រាហិណ្ឌូ​រអិលធ្លាក់ចូលក្នុងជ្រោះតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា