(មីឡែន)៖ វិបផតថល និងកម្មវិធីរបស់ក្រសួងឧស្សាហកម្មអ៊ីតាលីបានទទួលរង «ការវាយប្រហារតាមអ៊ីនធឺណិតដោយហិង្សា» នៅថ្ងៃសុក្រ (២៦ ឧសភា) ហើយវាបានជាប់គាំងលែងដំណើរការ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក ទី២៦ ខែឧសភា​ ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានសរសេរថា អ្នកបច្ចេកទេសកំពុងធ្វើការដើម្បី «កាត់បន្ថយផលវិបាក» នៃការវាយប្រហារ ដោយបន្ថែមថា ការត្រួតពិនិត្យដំបូងមិនបង្ហាញពីភស្តុតាងនៃការលួចទិន្នន័យនោះទេ។

សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា វា​លឿន​ពេក​ក្នុង​ការ​ទស្សន៍ទាយ​ថា តើ​ពេលណា​សកម្មភាព​នឹង​វិល​មក​រក​ធម្មតា​វិញ​។ ការវាយប្រហារបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម។

ក្រសួងបាននិយាយទៀតថា ខ្លួនកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារជាតិសម្រាប់សន្តិសុខតាមអ៊ីនធឺណិត ដើម្បីកាត់បន្ថយការរអាក់រអួលដល់ប្រជាពលរដ្ឋ និងអាជីវកម្ម៕