(ប៉េកាំង)៖ លោក Xi Jinping បានលើកឡើងក្នុងលិខិតថា បច្ចុប្បន្ន បដិវត្តបច្ចេកវិទ្យានិងកំណែទម្រង់ខាងឧស្សាហកម្មវគ្គថ្មី បានអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ បើមនុស្សជាតិចង់ដោះស្រាយបញ្ហាលំបាកនៃការអភិវឌ្ឍន៍រួម នោះត្រូវការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការបើកទូលាយនិងចែករំលែកគ្នាខ្លាំងជាងពេលណាៗកន្លងមក។ ប្រទេសចិនប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្របើកទូលាយ ដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ មានឆន្ទៈរួមជាមួយបណ្តាប្រទេសលើលោក ពួតដៃគ្នាដើម្បីជំរុញការច្នៃប្រឌិតថ្មី ខាងបច្ចេកទេសនិងវិទ្យាសាស្ត្រទៅមុខ ដើម្បីបម្រើជាប្រយោជន៍កាន់តែល្អចំពោះជីវភាពរស់នៅរបស់ប្រជាជនគ្រប់ប្រទេស។

លោក Xi Jinping បានបញ្ជាក់ថា ក្រុងប៉េកាំងត្រូវបញ្ចេញឧត្តមភាពខាងអប់រំ បច្ចេកវិទ្យា និងធនធានមនុស្សឱ្យពេញលេញ ជំរុញធ្វើការច្នៃប្រឌិតថ្មី ទាំងបច្ចេកវិទ្យា និងយន្តការប្រព័ន្ធ បន្តធ្វើកំណែទម្រង់ដោយបោះជំហានមុនគេនិងសាកល្បងមុនគេ នៅក្នុងតំបន់Zhongguancun ពន្លឿនការកសាងតំបន់បច្ចេកវិទ្យាឈានមុខគេ លើពិភពលោក ដើម្បីនាំមុខក្នុងវិស័យច្នៃប្រឌិតថ្មី បច្ចេទេសជឿនលឿន និងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។

គួរបញ្ជាក់ថា វេទិកា Zhongguancun ឆ្នាំ២០២៣បានសហរៀបចំដោយក្រសួងបច្ចេកទេសចិន គណៈកម្មាធិការជាតិកំណែទម្រង់ និងអភិវឌ្ឍន៍ចិន ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន គណកម្មាការមូលធនជាតិនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន រដ្ឋបណ្ឌិតសភាបច្ចេកទេសចិន រដ្ឋបណ្ឌិតសភាវិស្វាកម្មចិន សមាគមន៍បច្ចេកទេសចិន និងសាលារដ្ឋបាលក្រុងប៉េកាំង ដែលសម្ពោធបើកនៅប៉េកាំងនៅយប់ថ្ងៃទី២៥ខែឧសភា ក្រោមប្រធានបទ “បើកទូលាយ សហប្រតិបត្តិការ ចែករំលែកអនាគតរួមគ្នា”៕

វិទ្យុមិត្តភាពកម្ពុជាចិន