(ប៉េកាំង)៖ នៅខែធ្នូឆ្នាំ២០២២ លោកMa Ji’anអ្នកបើកបររថយន្តដឹកទំនិញនៅXiZangបានទទួលដំណឹងល្អមួយ៖ ផ្លូវល្បឿនលឿនពីទីក្រុងNagquទៅទីក្រុងLhasa ត្រូវបានបើកសម្រាប់រថយន្តដឹកទំនិញ។ នេះមានន័យថា ការធ្វើដំណើរកាលពីមុនយ៉ាងហោចណាស់ត្រូវចំណាយ៦ម៉ោង ឥឡូវនេះត្រូវបានកាត់បន្ថយមកនៅត្រឹម៣ម៉ោងកន្លះ។តម្លៃប្រេងឥន្ធនៈនិងពេលវេលារបស់គាត់ត្រូវបានសន្សំសំចៃ ហើយការខូចខាតនៃរថយន្តក៏ត្រូវបានកាត់បន្ថយទៅតាមនោះដែរ។

XiZang ស្ថិតនៅលើខ្ពង់រាបQinghai-Tibetដែលត្រូវបានហៅថាជា "ដំបូលនៃពិភពលោក" ចរាចរណ៍ផ្លូវថ្នល់គឺជាបង្អួចមួយសម្រាប់មជ្ឈដ្ឋានខាងក្រៅ សង្កេតមើលការអភិវឌ្ឍរបស់XiZang។ ពី"ផ្លូវចង្អៀត"កាលពីមុន ដល់ប្រព័ន្ធចរាចរណ៍បីវិមាត្រចម្រុះដែលរួមបញ្ចូល ផ្លូវថ្នល់ផ្លូវដែកនិងផ្លូវអាកាស "ផ្លូវសួគ៌ា"ទាំងអស់បានបញ្ជាក់ឱ្យឃើញ ពីការអភិវឌ្ឍបែបលោតផ្លោះរបស់XiZang។

នៅថ្ងៃទី២៣ខែឧសភា៧២ឆ្នាំមុន XiZangត្រូវបានរំដោះដោយសន្តិភាព។ ព្រឹត្តិការណ៍នេះបានកំទេចការប៉ុនប៉ងរបស់ កងកម្លាំងខាងក្រៅដែលចង់បំបែក XiZang ចេញពីប្រទេសចិន។ ថ្ងៃនេះក៏បានក្លាយជាចំណុចចាប់ផ្តើមនៃXiZangថ្មី។កំណែទម្រង់ប្រជាធិបតេយ្យរបស់ XiZang នៅពេលក្រោយ បានធ្វើឱ្យទាសកររាប់លាននាក់សម្រេចបាន នូវការក្រោកឈរឡើងនិងត្រូវបានរំដោះ ដោយទទួលបានការការពារសិទ្ធិមនុស្សយ៉ាងពេញលេញ និងក្លាយជាម្ចាស់នៃប្រទេសនិងសង្គមយ៉ាងពិតប្រាកដ។

ការការពារសិទ្ធិមនុស្សបាននាំមកនូវកម្លាំងចលករដល់ការអភិវឌ្ឍ។ សូមមើលទិន្នន័យចំនួនបី៖ GDPរបស់XiZangក្នុងឆ្នាំ២០២២បានកើនឡើង៣៤៦.៨ដងបើប្រៀបធៀបនឹងឆ្នាំ១៩៥១ អាយុជីវិតគិតជាមធ្យមតាមការរំពឹងទុក របស់ប្រជាជនXiZangបានកើនឡើងពី៣៥.៥ឆ្នាំនៅដំណាក់កាលដំបូង នៃការរំដោះដោយសន្តិភាពឡើងដល់៧២.១៩ឆ្នាំនាពេលបច្ចុប្បន្ន។ អត្រាទទួលការអប់រំនៃXiZangបានកើនឡើងពីអត្រាអនក្ខរកម្មខ្ពស់ រហូតដល់លើសពី៩៥ភាគរយមុនពេលរំដោះ រហូតដល់ការលុបបំបាត់អនក្ខរកម្មជាមូលដ្ឋាននាសព្វថ្ងៃនេះ ហើយបានកសាងប្រព័ន្ធអប់រំជាសាធារណៈរយៈពេល ១៥ឆ្នាំដោយគ្រប់ជ្រុងជ្រោយ។

ជាពិសេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រាក់ចំណូលហិរញ្ញវត្ថុប្រចាំឆ្នាំរបស់XiZang លើសពី៨០% ត្រូវបានបណ្តាក់ទុនក្នុង វិស័យជីវភាពរស់នៅរបស់ប្រជាជន ហើយបង្កើតប្រព័ន្ធធានារ៉ាប់រង ដោយគ្រប់ជ្រុងជ្រោយដែលគ្របដណ្តប់វិស័យអប់រំ សុខាភិបាល និងសោធននិវត្តន៍ជាដើម។ នៅឆ្នាំ២០១៩ក្រោមការគាំទ្រយ៉ាងខ្លាំងក្លា ពីរដ្ឋាភិបាលមជ្ឈិម XiZangបានបម្រះខ្លួនចេញផុតពីភាពក្រីក្រទាំងស្រុង ហើយបានកសាងសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ។

ច្ចុប្បន្ននេះ ការអភិវឌ្ឍយ៉ាងផុលផុសនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន បានបំពេញបន្ថែមនូវកម្លាំងចលករថ្មីទៅក្នុង សេដ្ឋកិច្ចរបស់XiZang។ នៅឆ្នាំ២០២២ អត្រាសេដ្ឋកិច្ចឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថលរបស់តំបន់ស្វយ័ត XiZangបានមាន១៩ភាគរយនៃGDP ក្នុងចំណោមនោះ តម្លៃបន្ថែមនៃសេដ្ឋកិច្ចឌីជីថល បានលើសពី២ម៉ឺនលានយន់ប្រាក់ចិន ដែលលើសពីគោលដៅប្រចាំឆ្នាំ ដោយមានអត្រាកំណើនជាមធ្យម ១៦ភាគរយក្នុងរយៈពេល២ឆ្នាំ។ គម្រោងសេដ្ឋកិច្ចឌីជីថលមួយចំនួនត្រូវបានអនុវត្ត ហើយការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធថ្មីត្រូវបានពន្លឿន ដែលបញ្ចេញសក្តានុពលនៃការអភិវឌ្ឍរបស់ XiZangឥតឈប់ឈរ។

ផ្លូវអភិវឌ្ឍន៍របស់XiZangកាន់តែមានភាពល្អប្រសើរឡើង ប៉ុន្តែអ្នកនយោបាយលោកខាងលិចមួយចំនួនតូច មិនអើពើនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលចិន ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនXiZang ហើយបន្តឃោសនាបំប៉ោងអ្វីដែលគេហៅថា បញ្ហាសិទ្ធិមនុស្ស។ ចំពោះការប៉ុនប៉ងរបស់ពួកគេ សហគមន៍អន្តរជាតិគឺមើលឃើញ យ៉ាងច្បាស់ក្រឡែត។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញកិច្ចកសាងទំនើបកម្មតាមបែបផែនចិន ហើយXiZangក៏កំពុងឈរនៅចំណុចចាប់ផ្តើមនៃការអភិវឌ្ឍថ្មីផងដែរ។ XiZang បានធ្វើឱ្យការអភិវឌ្ឍរបស់ខ្លួនផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ ការការពារសិទ្ធិមនុស្សរបស់ XiZang នឹងកាន់តែប្រសើរឡើងបន្ថែមទៀត ហើយជីវភាពរស់នៅរបស់ប្រជាជនXiZangនឹងកាន់តែមានភាពប្រសើរឡើងផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន