(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រ និងការសម្របសម្រួលដល់លោក Xie Feng ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិក ខណៈដែលលោកបំពេញកាតព្វកិច្ចរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា​​ ឆ្នាំ២០២៣។

អ្នក​នាំ​ពាក្យ​លោក​ស្រី Mao Ning បាន​ធ្វើ​ការ​កត់​សម្គាល់​បែបនេះ ក្នុង​សន្និសីទ​កាសែត​ពេល​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ។

លោកស្រី Mao បាននិយាយថា ឯកអគ្គរដ្ឋទូតចិនថ្មី​ លោក Xie បានទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីបំពេញបេសកកម្មថ្មីរបស់ខ្លួន ដោយលោកបានសង្កត់ធ្ងន់ថា ឯកអគ្គរដ្ឋទូតគឺជាស្ពាន និងចំណងដ៏សំខាន់មួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ យើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រ និងការសម្របសម្រួលសម្រាប់ឯកអគ្គរដ្ឋទូត នៅពេលគាត់បំពេញកាតព្វកិច្ចរបស់គាត់។

លោកស្រី Mao បាននិយាយទៀតថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចងចាំផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោក ហើយងាកមកធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនការសន្ទនា គ្រប់គ្រងភាពខុសគ្នា និងជំរុញកិច្ចសហប្រតិបត្តិការ និងនាំទំនាក់ទំនងត្រឡប់ទៅរកផ្លូវត្រឹមត្រូវឡើងវិញ៕