(បាងកក)៖ ក្រុមមន្រ្តីថៃបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្ស៧នាក់ រួមមានទាំងកុមារ៤នាក់ត្រូវបានសម្លាប់ និង១៨នាក់ទៀតត្រូវរបួស ពេលដែលដំបូលទីលានកីឡា នៅសាលារៀនមួយបានបាក់រលំ កំលុងព្យុះនៅប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កុមារទាំងនោះ ដែលមានអាយុពី៦ឆ្នាំ ដល់១៣ឆ្នាំ កំពុងតែលេងនៅក្នុងអាគារទីលានខាងលើ នៅសាលារៀនក្នុងខេត្ត Phichit កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយមានមនុស្សចំនួនទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងសុក្រ នៅម៉ោងប្រហែល ៦:៣០នាទីយប់ថ្ងៃដដែល ខ្យល់ព្យុះក៏បានវាយប្រហារ ដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំងបណ្តាលឲរលំដំបូលភ្លាមៗ៕