(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ កងទ័ពនិងទាហានប៉ារ៉ា ដែលជាភាគីជម្លោះនៃការប្រយុទ្ធគ្នានៅស៊ូដង់ ចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់រយៈពេល៧ថ្ងៃ។

២៖ លោក យូន ស៊ុកយុល អរគុណលោក គីស៉ីដា សម្រាប់កិច្ចប្រឹងប្រែង ដើម្បីផ្សះផ្សាទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុន។

៣៖ លោក ហ្សេលេនស្គី អំពាវនាវឱ្យនាយករដ្ឋមន្រ្តីឥណ្ឌា ចូលរួមរូបមន្តសន្តិភាពរបស់អ៊ុយក្រែន និងអញ្ជើញលោក ម៉ូឌី ទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ។

៤៖ ប្រធានាធិបតីអ៊ុយក្រែន បដិសេធថា ទីក្រុង Bakhmut មិនទាន់ធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់រុស្ស៉ីទាំងស្រុងនៅឡើយទេ។

៥៖ លោក បៃដិន ប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ៣៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងជំនួបជាមួយលោក ហ្សេលេនស្គី។

៦៖ អធិការបតីអាល្លឺម៉ង់ ទទូចឱ្យកូរ៉េខាងជើងបញ្ឈប់ការធ្វើតេស្តមីស៉ីលបាលិស្ទីគ ខណៈកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង។