(ឡង់ដ៍)៖ ក្រុមហ៊ុនគ្រប់គ្រងទូរគមនាគមន៍ពហុជាតិសាសន៍របស់អង់គ្លេស (BT) កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការកាត់បន្ថយការងាររហូតដល់ ៥៥,០០០កន្លែងនៅឆ្នាំ២០៣០ ដែលប្រហែល៤០ភាគរយ នៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

ក្រុមហ៊ុនបាននិយាយថា ការបញ្ឈប់បែបនេះគឺមួយផ្នែកដោយសារតែការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិតផងដែរ។

ក្រុមហ៊ុនបាននិយាយទៀតថា បច្ចេកវិទ្យាថ្មីនឹងដើរតួនាទីកាន់តែធំនៅក្នុងផ្នែកដូចជា ការគ្រប់គ្រងការហៅទូរសព្ទ និងការវិនិច្ឆ័យបណ្តាញដែលធ្វើឱ្យការងារមិនសូវត្រូវការប្រើកម្លាំងពលកម្ម។

ក្រុមហ៊ុនក៏បានចាប់ផ្តើមសាងសង់បណ្តាញជាតិ និងបណ្តាញ 5G ទូទាំងប្រទេស ដែលធ្វើឱ្យនឹងតម្រូវការកម្មករតិចជាងមុន នៅពេលដែលការដំណើរការត្រូវបានបញ្ចប់៕