(ប៉េកាំង)៖ ថ្ងៃទី១៧ ខែឧសភា មុនធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ដែលធ្វើឡើងទៅទីក្រុង Xi`an លោក Xi Jinping ប្រធានរដ្ឋចិនបានស្តាប់ ការរាយការណ៍ការងាររបស់រដ្ឋបាលខេត្ត Shaanxi និងគណៈកម្មការបក្សកុម្មុយនិស្តចិន ប្រចាំខេត្ត Shaanxi។

លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងដំណើរការកសាងទំនើបកម្មតាមបែបផែនចិន ខេត្ត Shaanxiត្រូវខិតខំឈានទៅមុខដើម្បីដើរតួនាទីជាគំរូគេ ក្នុងតំបន់ខាងលិចចិន។ ខេត្ត Shaanxi ត្រូវបម្រើប្រយោជន៍ទូទៅជាតិ ប្រើប្រាស់ភាពមានប្រៀបរបស់ខ្លួន កំណត់ទិសដៅសំខាន់នៃការអភិវឌ្ឍ ខិតខំទទួលបានលទ្ធផលថ្មីក្នុងវិស័យដូចជា ការសម្រេច បាននូវភាពឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យា, បង្កើតប្រព័ន្ធឧស្សាហកម្មទំនើប, ជំរុញការអភិវឌ្ឍដោយសម្របសម្រួល រវាងទីក្រុងនិងជនបទ, ពង្រីកការបើកទូលាយចំពោះ ក្រៅប្រទេសក្នុងកម្រិតខ្ពស់, បង្កើនការអភិរក្សអេកូឡូស៊ីជាដើម។ ត្រូវបន្តអភិរក្សឱ្យបានល្អចំពោះទន្លេលឿន ដែលជាទន្លេមាតារបស់ប្រទេសចិន អនុវត្តយុទ្ធសាស្ត្រសន្សំសម្ចៃ ដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាផ្សផ្តួចផ្តើមពីការប្រើប្រាស់បែបបៃតង។

លោក Xi Jinping បានតាមដានយកចិត្តទុកដាក់លើការងារអភិរក្សបរិស្ថានអេកូឡូស៊ី តាមបណ្តោយទន្លេលឿង និងកាអភិរក្សវត្ថុបុរាណ។ ល្ងាចថ្ងៃទី ១៦ ខែឧសភា ក្នុងដំណើរជិះរទេះភ្លើងទៅកាន់ខេត្ត Shaanxi លោកបានចុះចេញពីរថភ្លើងទៅត្រួតពិនិត្យ ការងារក្នុងសារមន្ទីរក្រុង Yuncheng និងបឹងអំបិលក្រុង Yuncheng នៃខេត្ត Shanxi។

គួរបញ្ជាក់ថា ក្រុង Yuncheng ជាទីក្រុងបុរាណដែលមានប្រវត្តិសាស្ត្រយូរលង់។ ក្នុងសារមន្ទីរ លោក Xi Jinping បានស្វែងយល់យ៉ាងលម្អិតអំពីប្រភពមនុស្សជាតិ និងប្រវត្តិសាស្ត្រគ្រាដំបូងនៃអរិយធម៍ប្រជាជាតិចិន។

លោកបានគូសបញ្ជាក់ថា ក្នុងសារមន្ទីរយើងមានវត្ថុបុរាណមានតម្លៃជាច្រើន ដែលសុទ្ធតែជាសក្សីនៃប្រវត្តិសាសស្ត្ររបស់ប្រទេសចិន ដែលប្រវត្តិសាស្ត្រផ្នែកមនុស្សជាតិ រាប់លានឆ្នាំ ប្រវត្តិសាស្ត្រវប្បធម៌មួយម៉ឺនឆ្នាំ និងប្រវត្តិសាស្ត្រអរិយធម៌ជាងប្រាំពាន់ឆ្នាំ ត្រូវបន្តអនុវត្តវិស្វកម្មរុករកប្រភពអរិយធម៌ប្រជាជាតិចិនឱ្យបានកាន់តែស៊ីជម្រៅទៀត។ បឹងអំបិលនៃក្រុង Yuncheng មានប្រវត្តិសាស្ត្រផលិតអំបិលជាង ៤៦០០ ឆ្នាំមកហើយ ជាទីកន្លែងមានតម្លៃប្រវត្តិសាស្ត្រដ៏សំខាន់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់អភិរក្ស បឹងជុំវិញបានបញ្ឈប់ការផលិតឧស្សាហកម្មទាំងស្រុង ការអភិវឌ្ឍបៃតងបានបន្តរីកចម្រើន។ លោក Xi Jinping បានស្តាប់ការឧទ្ទេសនាមអំពីការងារពាក់ព័ន្ធដោយ យកចិត្តទុកដាក់ ហើយបានទៅត្រួតពិនិត្យបរិស្ថានក្បែរបឹងផ្ទាល់។

លោកបានសង្កត់ធ្ងន់ថា ការអភិរក្សអេកូឡូស៊ីនិងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមបណ្តោយទន្លេលឿង ជាការសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏សំខាន់ដែលកំណត់ដោយ មជ្ឈិមបក្ស ក្នុងបំណងបន្តឱ្យប្រជាជាតិនិងអរិយធម៌ចិនអភិវឌ្ឍ ប្រកបដោយចីរផាព។ បណ្តាខេត្ត តំបន់តាមបណ្តោយទន្លេលឿងត្រូវប្រកាន់ខ្ជាប់ នូវការចាត់ទុក ការអភិរក្សអេកូឡូស៊ីតាមបណ្តោយ ទន្លេលឿងជាខ្សែបន្ទាត់នៃការគ្រោង ការអភិវឌ្ឍនិងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ រាល់កិច្ចការទាំងអស់ដែលមិនអំណោយផល ដល់ការអភិរក្សអេកូតាមបណ្តោយទន្លេលឿង ដាច់ខាតមិនអាចធ្វើបានទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន