(ប៉េកាំង)៖ នៅមុនថ្ងៃបើកកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលកិច្ចសន្ទនានិងផ្លាស់ប្តូរជាន់ខ្ពស់រវាងប្រព័ន្ធសារព័ត៌មានចិននិងអាស៊ីកណ្តាល ដែលផ្តួចផ្តើមរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងមានការចូលរួមពីប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃប្រទេសអាស៊ីកណ្តាលទាំង ៥ បានបើកធ្វើដោយជោគជ័យនៅក្រុងប៉េកាំងនៅថ្ងៃទី ១៦ ឧសភា ។

អ្នកទទួលខុសត្រូវនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាននៃប្រទេសអាស៊ីកណ្តាលទាំង ៥ មន្ត្រីទូតនៃបណ្តាប្រទេសអាស៊ីកណ្តាលប្រចាំនៅប្រទេសចិន អ្នកជំនាញនិងបញ្ញវន្តជាដើមបានពិគ្រោះពិភាក្សាគ្នា ក្រោមប្រធានបទ"ការធ្វើទំនើបកម្មតាមបែបចិន និងអាស៊ីកណ្តាល៖ ការអភិវឌ្ឍថ្មីនិងកាលានុវត្តភាពថ្មី" ។ ភ្ញៀវកិត្តិយសដែលបានចូលរួមបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិនបានផ្តល់ជាជម្រើសថ្មី សម្រាប់មនុស្សជាតិ ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្ម ហើយក៏ជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងបណ្តាប្រទេសអាស៊ីកណ្តាលផង ដើម្បីឆ្ពោះទៅរកការធ្វើទំនើបកម្មដោយឯករាជ្យម្ចាស់ការ ៕

វិទ្យុមិត្តភាពកម្ពុជាចិន