(ប៉េកាំង)៖ ថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបលិខិតរបស់និស្សិត នៃប្រទេសអាស៊ីកណ្តាលដែលកំពុងប្តការសិក្សា នៅសាកលវិទ្យាល័យប្រេងកាតចិន (ក្រុងប៉េកាំង) ដើម្បីលើកទឹកចិត្តពួកគេ ឱ្យរួមចំណែកកាន់តែច្រើនក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនង រវាងចិននិងបណ្តាប្រទេសអាស៊ីកណ្តាល ។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល មានទំនាក់ទំនងមិត្តភាពយ៉ាងជ្រាលជ្រៅ និងមានជោគវាសនារួម ។ នៅឆ្នាំ ២០១៣ ខ្ញុំបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ" នៅប្រទេសអាស៊ីកណ្តាល ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងចិននិងអាស៊ីកណ្តាល បានឈានដល់កម្រិតខ្ពស់ជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បានឈានចូលផ្លូវល្បឿនលឿនដែលនាំមក នូវផលប្រយោជន៍និងសុខុមាលភាពដល់ប្រជាជននៃប្រទេសទាំងពីរ ។ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុមិត្តភាពរវាងចិននិងបណ្តាប្រទេសអាស៊ីកណ្តាល បន្តពង្រីកស្មារតីផ្លូវសូត្រនិងរួមចំណែកផ្ទាល់ខ្លួន របស់ខ្លួនក្នុងការកសាងសហគមន៍ជោគវាសនា រួមរវាងចិននិងអាស៊ីកណ្តាលដែលមានភាពកាន់តែស្អិតល្មួត ។

ថ្មីៗកន្លងទៅនេះ និស្សិតមកពីបណ្តាប្រទេសអាស៊ីកណ្តាលដែលបន្តការសិក្សានៅសកលវិទ្យាល័យប្រេងកាតចិន (ប៉េកាំង) បានសរសេរលិខិតជូនលោក Xi Jinping ដោយបង្ហាញពីការប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមចំណែកក្នុងការកសាងជោគសហគមន៍វាសនារួមរវាងចិននិងអាស៊ីកណ្តាល ៕

វិទ្យុមិត្តភាពកម្ពុជាចិន